ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

Huawei គ្រោង ប្រកាស ចេញ ស្មាតហ្វូន កំពូល ចំនួន បី នៅ ចុង ខែ មីនា នេះ។ ម៉ូដែល ដែល គេ ចាប់ អារម្មណ៍ ខ្លាំង បំផុត គឺ Huawei P40 Pro Premium Edition ដែល រំពឹង ថា ជា គូ ប្រជែង ខ្លាំង ក្លា មួយ របស់ Galaxy S20 Ultra។

វិបសាយ ចិន IT Home អាច ទទួល បាន ព័ត៌មាន អំពី តម្លៃ លក្ខណៈ សម្បត្តិ និង មាន ភ្ជាប់ ជា មួយ រូបភាព Render របស់ P40 Pro Premium Edition ផង ដែរ។

ដំបូង គឺ និយាយ អំពី អេក្រង់ ដែល មាន បំពាក់ អេក្រង់ ទំហំ ៦,៧ អ៊ីញ ប្រភេទ OLED អាច បង្ហាញ រូបភាព កម្រិត 3160×1440 ភីកសែល និង មាន Refresh Rate 120Hz។ ដើម្បី ឲ្យ ស្មាតហ្វូន នេះ កាន់ តែ ប្លែក ពី គេ Huawei បាន បង្កើត នូវ ផ្ទាំង កញ្ចក់ ដែល មាន រាង កោង ទាំង បួន ជ្រុង កោង ទាំង លើ ទាំង ក្រោម និង ផ្នែក សង ខាង នៃ អេក្រង់។

នៅ ផ្នែក ខាង ក្រោយ វិញ គឺ មាន បំពាក់ ស៊ុម កាមេរ៉ា ទំហំ ធំ ដែល មាន បំពាក់ Sensor ចំនួន ប្រាំ។ កាមេរ៉ា មេ មាន ទំហំ ៥២ MP, ភ្ជាប់ នឹង កាមេរ៉ា Ultra-Wide ទំហំ ៤០MP, មាន កាមេរ៉ា Telephoto ទំហំ ៨MP ដែល អាច Zoom Optical បាន ៣ដង, មាន Sensor 3D ToF ដែល ជួយ ឲ្យ រូបភាព Portrait កាន់ តែ ស្អាត និង ចុង ក្រោយ មាន កាមេរ៉ា ប្រភេទ Periscope ដែល ជំនួយ ដល់ ការ Zoom ប៉ុន្តែ លក្ខណៈ សម្បត្តិ របស់ វា មិន មាន ការ បញ្ជាក់ លម្អិត ឡើយ។

ចំពោះ កាមេរ៉ា Selfie គឺ Huawei បាន បំពាក់ ប្រព័ន្ធ កាមេរ៉ា ភ្លោះ ដែល កាមេរ៉ា មេ មាន ទំហំ ៣២MP អម ជា មួយ កាមេរ៉ា ប្រភេទ Ultra-Wide ទំហំ ៣២MP មួយ ទៀត សម្រាប់ ថត រូប ជា ក្រុម។ បន្ថែម ពី នេះ មាន បំពាក់ Sensor ToF ដែល ធ្វើ ឲ្យ ការ ស្កេន មុខ ដើម្បី ដោះ សោ មាន សមត្ថភាព កាន់ តែ ខ្លាំង ក្លា។

នៅ ផ្នែក ខាង ក្នុង របស់ P40 Pro Premium Edition ក៏ គួរ ចាប់ អារម្មណ៍ ខ្លាំង ដែរ។ វា មាន បំពាក់ ឈីប Kirin 990 5G ដែល អាច ទ្រាំទ្រ សេវា 5G ភ្ជាប់ ជា មួយ RAM ទំហំ ១២GB និង អង្គ ផ្ទុក ទំហំ ៥១២GB ដែល ប្រហែល ជា អាច ពង្រីក ទំហំ តាម រយៈ មេមូរី កាត។

ស្មាតហ្វូន នេះ នឹង ប្រើ ប្រាស់ ប្រព័ន្ធ ប្រតិបត្តិការ Android 10 ជា មួយ EMUI 10 ប៉ុន្តែ វា នឹង មិន មាន សេវាកម្ម Google នោះ ទេ។ អ្នក ប្រើ ប្រាស់ នឹង ត្រូវ ពឹង ផ្អែក លើ App Gallery របស់ Huawei ជំនួស វិញ។

សម្រាប់ ថ្ម វិញ Huawei បាន បំពាក់ ទំហំ ដល់ ៥៥០០ mAh ចូល ទៅ ក្នុង P40 Pro Premium Edition។ អ្វី ដែល ពិសេស គឺ ទ្រាំទ្រ ការ សាក ថ្ម ល្បឿន ៥០ វ៉ាត់ និង អាច សាក ថ្ម ដោយ មិន ប្រើ ខ្សែ ក្នុង ល្បឿន ២៧ វ៉ាត់ ផង ដែរ។

P40 Pro Premium Edition នឹង បង្ហាញ មុខ ជា ផ្លូវ ការ នា ថ្ងៃ ទី ២៦ ខែ មីនា តាម រយៈ កម្មវិធី ប្រកាស លើ អនឡាញ ដែល បង្ហាញ មុខ ព្រម គ្នា ជា មួយ Huawei P40 និង Huawei P40 Pro។ ការ ចេញ លក់ រំពឹង ថា ចាប់ ផ្ដើម នា ដើម ខែ មេសា ហើយ តម្លៃ របស់ វា នៅ អឺរ៉ុប អាច មាន ចន្លោះ ពី ១១៩៩ ទៅ ១២៩៩ អឺរ៉ូ (ប្រមាណ ១៣៣១ ទៅ ១៤៤២ ដុល្លារ)៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE