ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

នៅក្នុងបទសម្ភាសន៍មួយ ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានកោតសរសើរដល់ Cristiano Ronaldo ចំពោះអត្តចរិតនៃភាពរឹងមាំរបស់គាត់ ដែលសឹងតែមិនមានអ្នកណាអាចធ្វើបាន។ មិនមានអ្វីត្រូវសង្ស័យទេដែលធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីការផ្ទេរជាថ្មី ដោយសារប្រធានក្រុម PSG បានកោតសរសើរចំពោះ “ភាពខ្លាំងអស្ចារ្យនៃចរិតលក្ខណៈ” របស់ខ្សែប្រយុទ្ធរូបនេះ។

ថ្មីៗនេះ Ronaldo បានវិលត្រឡប់ពីប្រទេសព័រទុយហ្គាល់មកទីក្រុងតូរីនប្រទេសអ៊ីតាលីវិញហើយ និងជិតចាប់ផ្តើមធ្វើការហ្វឹកហាត់សាជាថ្មី ខណៈដែលរដូវកាលនៃក្របខ័ណ្ឌ Serie A ក៏នឹងជិតវិល ត្រឡប់មកវិញផងដែរ។ លោក Al-Khelaifi បាននិយាយប្រាប់ France Football ថា “ពីមួយឆ្នាំ ទៅមួយឆ្នាំ Ronaldo តែងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដែលនេះជាអត្តចរិតពិសេសនៃភាពរឹង មាំរបស់គាត់មកទល់នឹងពេលនេះ។ “គាត់គឺជាគំរូដ៏ល្អសម្រាប់អត្តពលិកគ្រប់ៗគ្នានាពេលអនាគត”។

ក្លឹបយក្សបារាំងមួយនេះត្រូវបានគេលើកឡើងថា ធ្លាប់មានបំណងចង់បាន Ronaldo នាពេលកន្លង មក ដោយ PSG ចង់ប្រមូលផ្តុំកីឡាករល្បីៗមកលេងនៅបារាំង។

ការចុះហត្ថលេខាដ៏សំខាន់បំផុតនៃយុគសម័យទំនើបរបស់ PSG គឺពេលដែលនាំ Zlatan Ibrahimovic មកលេងក្នុងក្លឹបនេះ ហើយគាត់អាចរកបាន ១៥៦ គ្រាប់ក្នុង ១៨០ ប្រកួតឱ្យក្លឹប បន្ទាប់ពីផ្លាស់មកពីក្លឹប AC Milan ក្នុងឆ្នាំ ២០១២។ បើគិតពីកីឡាករទាំងអស់ដែលបានចូលរួមជា មួយក្លឹបយើងតាំងតែពីដំបូងមក ខ្ញុំនៅតែគិតថាមានតែ Zatan Ibrahimovic មួយគត់ដែលមានចរិតលក្ខណៈសមជាអ្នកដឹកនាំ មានភាពទាក់ទាញ និងសមត្ថភាពរបស់គាត់ក្នុងការសម្រេចបានជោគជ័យ ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU