ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Premier League ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្របខ័ណ្ឌ​កំពូល​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​បំផុត​ក្នុង​ចំណោម​លីគ​កំពូល​នានា​នៅ​ទ្វីប​អឺរ៉ុប។​

កីឡដ្ឋានក្លឹប Newcastle

ក្របខ័ណ្ឌ​ដ៏​មាន​ប្រជាប្រិយ​ភាព​នេះ​មាន​ក្រុម​ខ្លាំង​ៗ​ប្រជែង​ពាន​ជា​ច្រើន​ដូចជា Manchester City, Liverpool, Chelsea, Tottenham, Arsenal, Leicester និង​ Manchester United ជា​ដើម។​ ក្រៅ​ពី​នោះ​ក្រុម​តូច​ៗ​វិញ​ក៏​មិន​ងាយ​យក​បំបាក់​ដែរ​ ហើយ​ការ​ប្រកួត​ខ្លះ​ក្រុម​អន់​អាច​ស៊ី​ក្រុម​ខ្លាំង​ក៏​មាន។​

យ៉ាង​ណា​ Premier League អាច​នឹង​មាន​ក្លឹប​យក្ស​ថ្មី​មួយ​ក្រោយ​ Newcastle កំពុង​ត្រូវ​បាន​មហា​សេដ្ឋី​មក​ពី​អារ៉ាប់​ចែចូវ​ ហើយ​អាច​នឹង​ជោគជ័យ​ក្នុង​ពេល​ឆាប់​ៗ។​ ព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman គឺ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​លើស​លប់​ប្រមាណ​៣២០​ពាន់​លាន​ពោល​គឺ​ច្រើន​ជាង​សេដ្ឋី Manchester City រាប់​សិន​ដង។​

ព្រះ​អង្គ​គឺ​ជា​រជ្ជទាយាទ​ (អនាគត​ស្ដេច​គ្រង​រាជ្យ) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មក​ពី​ទ្វីប​អាស៊ី​តំបន់​អារ៉ាប់ ហើយ​ទ្រង់​គឺ​ជា​បុគ្គល​នៅ​ពី​ក្រោយ​ការ​ទិញ​ក្លឹប Newcastle ពី​លោក​ Mike Ashley ជា​ម្ចាស់​ក្លឹប​ចាស់៕ ​