ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ ឡុង​ សំណាង​ ប៉ះ​រៀមច្បង​ យ៉េន​ ឌីណា​ កាល​ពី​ថ្ងៃ​សៅរ៍​ពិត​ជា​ជក់ចិត្ត​ល្អ​មើល​ បុក​គ្នា​ខ្លាំង​ពេញ​៥ទឹក​ដូច​វ៉ៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​អញ្ចឹង។​

ឡុង សំណាង ប៉ះ យ៉េន ឌីណា

អ្នក​ទាំង​ពីរ​នាក់​នេះ​រាប់​ចូល​ជា​កីឡាករ​វ៉ៃ​ក្បាច់​ដូច​គ្នា​ ព្រោះ​អ្នក​និយម​ទស្សនា​គុន​ខ្មែរ​ច្បាស់​ជា​ដឹង​ហើយ​ថា​ យ៉េន​ ឌីណា​ ក៏​ដូច​ជា​ ឡុង​ សំណាង​ មាន​ក្បាច់​ស្នៀត​ច្បាស់​ៗ​ និង​រហ័ស​ហើយ​មិន​ចេះ​តែ​វ៉ៃ​ចេញ​ផ្ដេសផ្ដាស​ដូច​កីឡាករ​ដទៃ​នោះ​ឡើយ។​

ឡុង​ សំណាង​ ព្យាយាម​ដើរ​ចូល​តាំងតែ​ពី​ទឹក​ទី១​ មក​ម្ល៉េះ​ដើម្បី​វ៉ៃ​យក​ពិន្ទុ​ពី​ ឌីណា​ ប៉ុន្តែ​មិន​ស្រួល​នោះ​ទេ​ ដៃគូ​ថយ​ៗ​មែន​គឺ​ថយ​ចាំ​វ៉ៃ​បក​ និង​ឆ្មក់​វ៉ៃ​យក​ពិន្ទុវិញ​ដែរ។​ សម្រាប់​ការ​ប្រកួត​មិត្តភាព​ខ្មែរ​ប៉ះ​ខ្មែរ​នេះ​ ពួកគេ​ប្ដូរ​កណ្ដាបដៃ​ និង​ជង្គង់​ច្រើន​ លើកលែង​តែ​ការ​ប្រើ​កែង​នោះ​ទេ​យ៉ាង​ណា​គឺ​ល្អ​មើល​ខ្លាំង​ជាង​គូ​ខ្មែរៗ​ផ្សេង​ទៀត។​ បញ្ចប់​៥ទឹក​ យ៉េន​ ឌីណា​ ឈ្នះ​ពិន្ទុ​លើ​ ឡុង​ សំណាង​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​មេសា​ ឆ្នាំ​២០២០៕​

ទស្សនា​វីដេអូ​ប្រកួត៖