ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញ ដែលដំណើរការប្រកួតអស់រយៈពេល ២ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ គឺចម្រាញ់បានក្រុមខ្លាំងចំនួន៣២ ដែលត្រូវឡើងទៅបន្តការប្រកួតវគ្គជម្រុះនៅថ្ងៃស្អែកបន្តទៀត ដើម្បីសម្រាំងរក ១២ក្រុមឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ ក៏ដូចជាសម្រាំងរកក្រុមដែលគ្រងដំណែងជើងឯកប្រចាំមណ្ឌល រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ Tiger Street Football 2020 ឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេល ២ថ្ងៃនេះ គឺក្រុមខ្លាំងដែលនៅសល់ត្រឹមតែ ៣២ក្រុមប៉ុណ្ណោះ ខណៈដែល ៨៣ក្រុមទៀតត្រូវបានធ្លាក់ចេញពីការប្រកួត។ ដោយ ៣២ក្រុមនេះនឹងត្រូវប្រកួតជម្រុះនៅថ្ងៃស្អែកបន្តទៀត បន្ទាប់ពីជម្រុះ៣២ មកត្រឹម ១៦ក្រុម ហើយ ១៦ក្រុមជម្រុះមកត្រឹម ៨ក្រុម ចុងក្រោយ និង៨ក្រុមមកត្រឹម ៤ក្រុមដើម្បីប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមដែលមានសំណាងឡើងដល់វគ្គ ៨ក្រុមចុងក្រោយនឹងទទួលបានកៅអីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាស្ថាពរ។ ដោយឡែក៤ក្រុមទៀត នឹងចាប់ឆ្នោតជ្រើសចេញពី ៨ក្រុមដែលធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។

បន្ទាប់ពីការប្រកួតបាល់ទាត់ Tiger Street Football 2020 ដ៏អស្ចារ្យនេះ ក៏មានការប្រគុំតន្រ្តីដ៏កក្រើកដែលមានរយៈពេល ៣ថ្ងៃអមជាមួយព្រឹត្តិការណ៍បាល់ទាត់នេះផងដែរ។ ដោយការប្រគុំតន្ត្រីនោះ មានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងដែលកំពុងតែពេញនិយមគាំទ្រពីសំណាក់យុវវ័យទូទាំងប្រទេស មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, អ្នកនាង ឱក សុគន្ធកញ្ញា, លោក ខេមរៈ សិរីមន្ត, កញ្ញា ពេជ្រ សោភា, លោក ឆន សុវណ្ណារាជ, អ្នកនាង សុគន្ធ នីសា, លោក ហ្សូ ណូ, លោក ដួង វីរៈសិទ្ធ, កញ្ញា វីឌី ណែត, លោក វង្ស ដារ៉ារតនា, កញ្ញា ឈិន ម៉ានិច្ច, កញ្ញា Laura Mam និងកញ្ញា សុខ សីឡាលីន រួមទាំងតារាកិត្តិយសជាច្រើនដួងទៀត។ កំពូលតារាចម្រៀងជាច្រើនដួងនេះ នឹងនាំយកទឹកដមសំឡេងដ៏ក្រអួនក្រអៅជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់ធ្វើឲ្យអ្នកចូលទស្សនាមានភាពសប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់។

សូមបញ្ជាក់ថា ក្រៅពីការប្រគុំតន្ត្រីដ៏សប្បាយរីករាយក្នុងព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្រ្តីយ៉ាងពិសេសនៅក្លឹបទឹកកក Tiger Crystal Igloo ជួបជាមួយ DJ Maily លោក ឆន សុវណ្ណារាជ លោក ហេង ពិទូ កញ្ញា Laura Mam កញ្ញា ពេជ្រ សោភា លោក ម៉ានិត កញ្ញា ទេព បូព្រឹក្ស ក្រុម Rizer Band អ្នកនាង មាស សុខសោភា និង អ្នកនាង ឱក សុគន្ធកញ្ញា ដោយនាំនូវការសម្តែងប្លែកៗហើយកាន់តែជាប់ចិត្តដែលមិនធ្លាប់មានពីមុនមក។

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE