ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Edinson Cavani គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​នៅ​លើ​ពិភពលោក​ដែល​បាន​ជួយ​ Paris Saint Germain លើក​ពាន​ក្នុង​ស្រុក​ស្ទើរ​ទាំង​អស់​នៅ​រៀងរាល់​រដូវ​កាល។​

Cavani

កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​ធ្លាប់​ជោគជ័យ​នៅ​ Serie A ជាមួយ​ Napoli មុន​មក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ Ligue 1 ជាមួយ​ PSG។​ យ៉ាង​ណា​ពេល​វេលា​ចុង​ក្រោយ​របស់​គេ​អាច​នឹង​មក​ដល់​នៅ​ចប់​រដូវ​កាល​នេះ​ដោយ​សារ​ផុត​កុងត្រា​ ហើយ​ Cavani នឹង​ត្រូវ​សម្រេច​ចិត្ត​ថា​ផ្លូវ​ណា​គួរ​ដើរ​បន្ត។​

ក្នុង​វ័យ​៣៣​ឆ្នាំ​ សមត្ថភាព​​ Cavani អាច​មាន​ហាង​ឆេង​នៅ​ឡើយ​សម្រាប់​ក្លឹប​ធំៗ នៅ​អឺរ៉ុប​ពិសេស​ក្លឹប​អង់គ្លេស​ដូចជា​ Chelsea ដែល​ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ។ បើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ចង់​លេង​នៅ Premier League គឺ​​មាន​តែ​រដូវ​កាល​ក្រោយ​មួយ​​ប៉ុណ្ណោះ​ មិន​ដូច្នោះ​ទេ​រូប​គេ​នឹង​អស់​ឱកាស​ជា​រៀង​រហូត​បើ​​បន្ត​នៅ​បារាំង​​ ឬ​ទៅ​អាមេរិក៕

​​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ