ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្លឹប​ Barcelona បាន​ធ្វើ​ការ​រៀប​ចំ​បែប​បទ​តាម​ផ្លូវ​ច្បាប់ដើម្បី​ចោទ​ប្ដឹង​ទៅ​កាន់​ អតីត​អនុប្រធាន​ក្លឹប​របស់​ខ្លួន​គឺ​លោក​ Emili Rousaud នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​ក្នុង​គេហទំព័រ​ក្លឹប​នេះ។

លោក​ Rousaud ត្រូវ​បាន​ខាង​ក្លឹប​ Barcelona ប្ដឹង​​​លោក​ក្នុង​ ករណី​ធ្វើ​ការ​ចោទ​ប្រកាន់​ខាង​ក្លឹប​របស់​ខ្លួន​ធ្ងន់ធ្ងរ​ដោយ​គ្មាន​មូលដ្ឋាន​ទាក់ទិន​នឹង​ការ​ទប់​ទល់​ស្ថានភាព​កូវីដ-១៩ នៅ​ក្នុង​ក្លឹប​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ​។

បើ​តាម Barcelona បាន​ឲ្យ​ដឹង​ថា អតីត​អនុ​ប្រធាន​ក្លឹប​រូប​នេះ បាន​ចោទ​ក្លឹប​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ ដោយ​បាន​លួចលុយ​ពី​កញ្ចប់​ថវិកា​របស់​ខ្លួន។ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​ Barcelona លោក Josep Bartomeu បាន​ជួល​អ្នក​ជំនាញ​ទំនាក់ទំនង​សាធារណៈ​ ដើម្បី​ជួយ​លើក​មុខមាត់​របស់​ខ្លួន ក្រោយ​ពី​មាន​រឿង​មិន​ចុះ​សម្រុង​ជាមួយ​ក្រុម​កីឡាករ ទាក់ទិន​នឹង​ការ​បណ្ដេញ​លោក Ernesto Valverde។

កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ លោក Rousaud ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ Barcelona ៥រូប​ទៀត បាន​លាលែង​ពី​តំណែង៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ