ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្របខ័ណ្ឌ​បាល់ទាត់​បារាំង​មាន​ដូចជា​ Ligue 1 និង​ Ligue 2 បាន​សម្រេច​រំសាយ​ចោល​ហើយ​ ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​គ្រប់​កម្មវិធី​ប្រកួត​កីឡា​រហូត​ដល់​ខែ​កញ្ញា​ បើ​ទោះ​ជា​ប្រកួត​នោះ​លេង​បិទ​ទ្វារ​ក៏​ដោយ​។​​

លោក​នាយករដ្ឋមន្ត្រី​ Edouard Philippe បាន​និយាយ​ថា​គ្រប់​កម្មវិធី​ប្រកួត​កីឡា​ប្រចាំ​រដូវ​កាល​២០១៩-២០ គឺ​ចប់​សព្វ​គ្រប់​ហើយ​ ដោយ​សារ​ផែន​ការ​ទប់​ស្កាត់​មេរោគ​កូ៉រ៉ូណា​ទ្រង់ទ្រាយ​ធំ​របស់​បារាំង​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១១​ ឧសភា។​ សហព័ន្ធ​​បាល់ទាត់​បារាំង​ពី​ដំបូង​គ្រោង​ប្រកួត​វិញ​ថ្ងៃ​ទី​១៧​មិថុនា​ និង​បញ្ចប់​ថ្ងៃ​២៥​កក្កដា។​

នៅ​មិន​ទាន់​ដឹង​ថា​​សហព័ន្ធ​នឹង​លុប​ចោល​លីគ​ដោយ​គ្មាន​ក្រុម​កាត់​ចោល​, ក្រុម​ឡើង​ថ្មី​ ឬ​យ៉ាង​ណា​ទេ​ រី​ឯ​ក្រុម​ជើង​ឯក​ និង​កៅអី​ Champions League អាច​គិត​ត្រឹម​ចំណាត់​ថ្នាក់​បច្ចុប្បន្ន​ ឬ​យ៉ាង​ណា​ក៏​គេ​មិន​ទាន់​សម្រេច​ឲ្យ​ច្បាស់​ដែរ។​ បារាំង​ក្លាយ​ជា​ប្រទេស​ធំ​ទី​៣​នៅ​អឺរ៉ុប​ដែល​លុប​លីគ​ចោល​បន្ទាប់​ពី​​ ហូឡង់​ បែលហ្សិក​។​

Premier League ដែល​គ្រោង​ចាប់​ផ្ដើម​ប្រកួត​វិញ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​កំពុង​រូតរះ​រៀប​ចំ​ផែន​ការ​ប្រកួត​បិទ​ទ្វារ​ និង​ធ្វើ​តេស្ត​សុខភាព​គ្រប់​កីឡាករ​ គ្រូ​បង្វឹក​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។​ ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ​ នៅ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​រក​ឃើញ​ជើង​ឯក​ហើយ​ ដោយ​សារ​ Liverpool កំពុង​ដាច់​ក្រុម​លេខ​២​រហូត​២៥​ពិន្ទុ៕ ​

0 Comments

Leave a Comment