ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​លីគ​អ៊ីតាលី ​នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​លើ​កីឡាករ​ដើម្បី​ស្វែង​រក​មេរោគ Covid019 ​នៅ​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ដើម្បី​ត្រៀម​បើក​លីគ​ឡើង​វិញ​។

​Serie A ​បាន​ផ្អាក​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​៩​ខែ​មីនា​ឆ្នាំ​២០២០​មក ​ដោយសារ​តែ​មេរោគ Covid-19 ​រីក​រាលដាល​ខ្លាំង​។ ​តែ​នៅ​ពេល​នេះ ​ស្ថានភាព​នៅ​អ៊ីតាលី​ហាក់​ដូចជា​ធូរ​ស្បើយ​បន្តិច​ហើយ ​ទាំង​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់។ ដោយសារ​តែ​ឃើញ​ការ​ថមថយ​នេះ​ហើយ ​បាន​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​អ៊ីតាលី ចាប់​ផ្ដើម​គម្រោង​សម្រាប់​ដំណើរ​ការ​ប្រកួត​វិញ។

ពួកគេ​អាច​នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​កីឡាករ​នៅ​ដើម​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​មុន​ពេល​ឱ្យ​ក្លឹប​ទាំង​អស់​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ។ ​ក្រោយ​ពី​នោះ​មក ​នឹង​កំណត់​ថ្ងៃ​ដើម្បី​ចូល​លេង​វិញ ​ប៉ុន្តែ​ត្រូវ​លេង​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ៕