ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្រុមហ៊ុន Google ត្រូវ​បាន​រាយការណ៍​ថា​កំពុង​សម្ងំ​អភិវឌ្ឍ​ផលិត​បន្ទះ​ឈីប​ដោយ​ខ្លួន​ឯង ដើម្បី​បំពាក់​លើ​ស្មាតហ្វូន​ Pixel និង​កុំព្យូទ័រ Chromebook នា​ថ្ងៃ​អនាគត។

ការ​វិវត្ត​ខ្លួន​នេះ នឹង​ជួយ​ឲ្យ Google កាន់​តែ​មាន​ភាព​ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន Apple ដែល​ជា​ក្រុមហ៊ុន​មាន​ឈីប​ផ្ទាល់​ខ្លួន គឺ​សេរ៊ី A ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ តាម​ប្រភព​សារព័ត៌មាន Axios បាន​ឲ្យ​ដឹង​ថា​ផែនការណ៍​ផលិត​ឈីប​របស់ Google គឺ​មាន code-named ហៅ​ថា Whitechapel ដែល​វា​ជា​ការ​ផលិត​ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន Samsung លើ​ទម្រង់​ឈីប​ទំហំ 5nm។

ប៉ុន្តែ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ គឺ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​នៅ​ឆ្នាំ ២០២០ នេះ​ឡើយ ពោល​នឹង​អូស​បន្លាយ​ចង្វាក់​ផលិតកម្ម​ដល់​ឆ្នាំ​ក្រោយ​ឯ​ណោះ។

រំឭក​ថា​កន្លង​ទៅ​ស្មាតហ្វូន Pixel រមែង​បំពាក់​ឈីប​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Qualcomm គឺ​ប្រភេទ Snapdragon។ បច្ចុប្បន្ន​សម្រាប់​ក្រុមហ៊ុន​ស្មាតហ្វូនកំពូល​ៗដែល​ផលិត​ឈីប​ខ្លួន​ឯង​មាន​ដូច​ជា Apple, Samsung និង Huawei៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ