ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

តាកែវ៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានសម្ដែងការកោតសរសើរយ៉ាងពេញទំហឹងចំពោះ ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ បើទោះបីជាបន្ទាប់ពីក្រុមរបស់លោក បានយកឈ្នះដោយលទ្ធផល ៤ទល់២ លើក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ កាលពីថ្ងៃសៅរ៍ក៏ដោយ។

គ្រាប់បាល់ពីកីឡាករចំណូលថ្មី Araujo Augusto និងម្ចាស់ស្បែកជើងមាសរដូវកាលចាស់ Privat បានជួយឲ្យក្រុមការពារតំណែងជើងឯកមួយនេះ រកបាន ៣ពិន្ទុពីការប្រកួតក្រៅដីលើកដំបូងរបស់ពួកគេនៃរដូវកាលនេះ គ្រាដែល ដាវ នីម និងកីឡាករថៃ Santirad Waing-In រកគ្រាប់បាល់បញ្ចូលទីអោយម្ចាស់ផ្ទះ។

និយាយនៅក្រោយចប់ការប្រកួត លោក Conor Nestor បានប្រាប់សារព័ត៌មានថា៖ «ខ្ញុំគិតថាក្រុមធំមួយចំនួននឹងអាចពិបាកដណ្ដើមពិន្ទុពេលទៅប្រកួតនៅខេត្តតាកែវ នៅឆ្នាំនេះ ដូច្នេះយើងសប្បាយចិត្ត (ជាមួយ ៣ពិន្ទុ)។ វាជាលទ្ធផលល្អ ហើយយើងពេញចិត្ត។ យើងដឹងថាយើងអាចលេងបានល្អ ប៉ុន្តែការឈ្នះការប្រកួត ខណៈពេលដែលមិនបានបង្ហាញទម្រង់ដ៏ល្អបំផុត គឺជាសញ្ញាល្អ។»

«កាលពីរដូវកាលមុន យើងមានស្ថិតិការប្រយុទ្ធល្អបំផុត ប៉ុន្តែអ្វីដែលសំខាន់ គឺការរួមបញ្ចូលគ្នារវាងការការពារ និងការប្រយុទ្ធ។ ខ្ញុំមិនសប្បាយចិត្តនឹងការរបូតគ្រាប់បាល់ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាសមតុល្យរបស់យើងគឺប្រហាក់ប្រហែលនឹងឆ្នាំមុន យើងខំធ្វើការធ្ងន់ តែងជាមួយមាន និងគ្មានបាល់។» គ្រូបង្វឹកសញ្ជាតិអៀរឡង់បានបន្ថែម។

ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះកំពុងរីករាយនឹងជ័យជម្នះរបស់ពួកគេក្នុងពានរង្វាន់លីគកំពូលកម្ពុជា ប៉ុន្តែក្នុងពានរង្វាន់ AFC Cup គួរតែជាការសាកល្បងដ៏ពិតប្រាកដមួយសម្រាប់ពួកគេ ខណៈដែលពួកគេត្រូវបាន ក្រុម Ceres Negros យកឈ្នះ ៤-០ ក្នុងការប្រកួតបើកឆាកពូល G របស់ពួកគេ។

Conor Nestor បាននិយាយថា៖ «យើងជឿថាប្រហែលជា ៨០% ។ បើនិយាយពីការខិតខំប្រឹងប្រែង ខ្ញុំមិនដែលដាក់កំហុសលើកីឡាកររបស់យើងទេ ប៉ុន្តែយើងមានកន្លែងរីកលូតលាស់ដូចលទ្ធផលនៃការប្រកួត AFC Cup ថ្មីៗនេះ។»

«ចំនុចសំខាន់ គឺយើងមានឆន្ទៈធ្វើការងារនេះអោយកាន់តែប្រសើរឡើង។ នៅថ្ងៃអង្គារ៍ ខាងមុខនេះទល់នឹង Bali United នឹងសាកល្បងថាតើយើងបានមកដល់ទីណាហើយ តើយើងត្រូវចាកចេញទៅណាឆ្ងាយទៀតផងដែរ។» លោក Conor Nestor សង្គត់ធ្ងន់៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE