ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

ភ្នំពេញ៖ លោក Conor Nestor ជម្រុញកូនក្រុមរបស់លោកឲ្យចាប់ផ្តើមឲ្យបានល្អក្នុងការប្រកួតបើកឆាកពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup ) ពូល G របស់ពួកគេនៅក្រៅដី ទល់នឹងក្រុម Ceres Negros ដែលបានបំបាក់បឹងកេត ៩ទល់០ កាលពី ២ឆ្នាំមុន។

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រូបនេះ បានរៀនសូត្រពីការបរាជ័យយ៉ាងធ្ងន់របស់បឹងកេត ហើយគិតថាក្រុមរបស់លោកនឹងមិនអនុញ្ញាតឲ្យក្រុមតំណាងហ្វីលីពីនមួយនេះ បង្កើតសន្ទុះលឿនបានឡើយនៅក្នុងការប្រកួត។

ព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុម Master 7 FC របស់ឡាវ ដោយលទ្ធផល ៧ទល់១ លើការប្រកួតជម្រុះ នៃពានរង្វាន់ AFC Cup ដើម្បីឡើងទៅវគ្គចែកពូលនេះ។

ម្ចាស់ជើងឯកលីគកំពូលកម្ពុជាមួយនេះ មិនដែលចាញ់ក្នុងការប្រកួតមិត្តភាពជាមួយគូប្រកួតក្នុងស្រុក និងក្រៅស្រុកឡើយហើយ លោក Conor Nestor ជឿជាក់ថាក្រុមតំណាងខេត្តស្វាយរៀងមួយនេះ មានទម្រង់លេងដ៏ល្អ ក្នុងការប្រឈមមុខជាមួយ Ceres Negros។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ រូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងមានការព្រួយបារម្ភជាមួយនឹងកីឡាករជាច្រើន ដែលកំពុងមានបញ្ហារបួស ប៉ុន្តែបើនិយាយពីភាពអាចទៅរួច ខ្ញុំមានសមាជិកក្រុមពេញលេញដែលត្រូវជ្រើសរើស។»

«នៅក្នុងការប្រកួតវគ្គក្នុងពូល លើកដំបូងរបស់យើង យើងលេងក្រុមដែលមានចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍ ដូច្នេះយើងពិតជាចង់អោយថ្ងៃប្រកួតមកដល់។ លទ្ធផលនឹងមិនគួរឱ្យជឿទេ ប៉ុន្តែក៏មានវិធីដែលយើងរៀនបានច្រើនផងដែរ។» លោក Conor Nestor បានបន្ថែម។

លោកបានបន្តទៀតថា៖ «ខ្ញុំបានមើលការប្រកួតរបស់ពួកគេ ហើយវាច្បាស់ណាស់ថា Ceres គឺជាក្រុមមួយដែលអ្នកត្រូវតែចាប់ផ្តើមឲ្យបានល្អពេលលេងជាមួយពួកគេ។ ប្រសិនបើពួកគេប្រមូលផ្តុំសន្ទុះ បន្ទាប់មកពួកគេពិតជាមិនងាយបញ្ឈប់ដំណើរឡើយ។ ប៉ុន្តែគុណសម្បត្តិល្អបំផុតរបស់យើង គឺយើងមិនដឹងថានៅពេលណាដែលយើងត្រូវបានគេបំបាក់ ហើយយើងមិនដែលបោះបង់នោះទេ ដូច្នេះចាំមើលពីរបៀបដែលវាកើតឡើង។»

«នៅចុងបញ្ចប់នៃការប្រកួតនេះ យើងនឹងដឹងថាយើងត្រូវឈានទៅមុខក្នុងការអភិវឌ្ឍជាក្រុមមួយយ៉ាងដូចម្តេច ព្រោះ Ceres គួរតែជាគំរូមួយសម្រាប់ក្លឹបមួយដែលដូចជាពួកយើង។ ការចំណាយរបស់ពួកគេមានទំហំធំជាងយើង ៥ដង ប៉ុន្តែពួកគេបានផ្តួលក្រុមមួយដូចជា Port FC ដែលមានថវិកាច្រើនជាងពួកគេទៅទៀត។ ដូច្នេះវាបង្ហាញអ្នកក្នុងពិភពបាល់ទាត់គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។» លោក Conor Nestor សង្កត់ធ្ងន់។

សូមបញ្ជាក់ថា ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង ​ជាមួយ​ម្ចាស់ផ្ទះ Cerers Negros FC ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន រដូវ​កាល​២០១៩ ​មួយ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នា​កីឡដ្ឋាន Rizal Memorial Stadium នៅវេលា​ម៉ោង ៧:៣០​​យប់ ម៉ោង​នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​នឹង​ម៉ោង ៦:៣០​នាទី​យប់ ម៉ោង​នៅ​កម្ពុជា​៕

Tags: , ,

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE