ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

សារព័ត៌មាន​ Marca បាន​ចុះ​ផ្សាយ​ថា​ FIFA បាន​ធ្វើ​ការ​លុយ​ចោល​នូវ​កម្មវិធី​ប្រគល់​ពាន់​រង្វាន់​ The Best Man’s Player ប្រចាំ​ឆ្នាំ​២០២០​នេះ​ ។

បើ​យោង​តាម​ការ​សារព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ខាង​លើ​របស់​ FIFA នៅ​ក្នុង​ឆ្នាំ​នេះ​ គ្រោង​នឹង​ធ្វើ​ឡើង​ឯ​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​ តែ​ត្រូវ​លុប​ចោល​វិញ​ ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូវីដ-១៩។

ទន្ទឹម​នឹង​នេះ​ អ្នក​ដែល​គ្រោង​នឹង​ទទួល​ពាន​មួយ​នេះ​ដូច​ជា​ Ronaldo និង​ Messi ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​អាសាបង់​ផង​ដែរ​ គឺ​មាន​ន័យ​ថា​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ចោល​នៅ​ក្នុង​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទាក់ទិន​នឹង​ការ​លុប​ចោល​ពាន​ The Best Man’s Player របស់​ FIFA ខាង​លើ​នេះ​មិន​សម្រេច​ជា​ផ្លូវ​ការ​យ៉ាង​ណា​នោះ​ទេ​ ដោយ​នេះ​គ្រាន់​តែ​​ជា​ពាក្យ​ចចាមអារ៉ាម​ ដែល​បណ្ដាល​សារ​ព័ត៌មាន​មួយ​ចំនួន​ធំ​​បាន​ចុះ​ផ្សាយ​ប៉ុណ្ណោះ​៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ