ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Battery Cycle Count គឺ​ជា​ចំនួន​វដ្ដ​ជីវិត​នៃ​ថ្ម​ទូរសព្ទ ហើយ​តាម​តួ​លេខ​នេះ​យើង​អាច​ដឹង​បាន​ថា​ថ្ម​ទូរសព្ទ​​ដែល​អ្នក​កំពុង​ប្រើ​មាន​សុខភាព​ល្អ ឬ​មិន​ល្អ​ដែល​ត្រូវ​ដល់​ពេល​ប្ដូរ​ចេញ។

នៅ​ពេល​ដែល​អ្នក​​សាក​ថ្ម​ទូរសព្ទ​ពេញ​ដល់ ១០០% រួច​ប្រើ​មក​សល់​ត្រឹម ០% គឺ​​រាប់​ចូល​ជា​ ១វដ្ដ​ជីវិត​នៃ​ថ្ម។ មួយ​ទៀត​ប្រសិន​បើ​ថ្ងៃ​​ទី​មួយ​អ្នក​ប្រើ​ប្រាស់​ថាមពល​ថ្ម​អស់​ត្រឹម ៦០% ហើយ​​ថ្ងៃ​បន្ទាប់​ប្រើ​អស់ ៤០% ទៀត​ ក៏​រាប់​ចូល​ជា​ ១​វដ្ដ​ជីវិត​ដែរ។ និយាយ​ឲ្យ​ស្រួល​យល់​ពេល​ប្រើ​ប្រាស់​ថាមពល​អស់ ១០០% គឺ​រាប់​មួយ​វដ្ដ​ជីវិត។

នៅ​លើ iOS ជំនាន់​ចុង​ក្រោយ​គឺ​មាន​មុខងារ​មួយ​សម្រាប់​ត្រួត​ពិនិត្យ​មើល​សុខភាព​នៃ​ថ្ម iPhone ដែល​អាច​ឲ្យ​អ្នក​ប្រើ​បាន​ដឹង​ថា​ពេល​ណា​ត្រូវ​ប្ដូរ​ថ្ម​​ថ្មី។ ប៉ុន្តែ​ប្រសិន​បើ​​អ្នក​ចង់​ដឹង​​តួ​លេខ​ច្បាស់​អំពី​វដ្ដ​ជីវិត​នៃ​ថ្ម​ iPhone អាច​សាក​ល្បង​តាម​វិធី​ខាង​ក្រោម ៖

  • ​ចូល​ទៅ​កាន់ Settings → Privacy
  • បន្ទាប់​មក​អូស​ចុះ​ក្រោម និង​ស្វែង​រក​ពាក្យ​ Analytics & Improvements
  • រួច​ចុច​លើ Analytics Data
  • បន្ទាប់​មក​ត្រូវ​ស្វែង​រក​ឃ្លា​ដែល​មាន​ពាក្យ “log- aggregated” ​យក​ឃ្លា​ដែល​​ស្ថិត​នៅ​ចុង​ក្រោយ​គេ​បង្អស់
  • បន្ទាប់​មក​ទៀត​​ធ្វើ​ការ Copy ពាក្យ​ទាំង​អស់
  • រួច​ Paste វា​ចូល​កម្មវិធី Note ហើយ​ចុច​ “Done”
  • រួច​ហើយ​ចុច​លើ​ប៊ូតុង Share នៅ​ផ្នែក​លើ​ខាង​ស្ដាំ​នៃ​កម្មវិធី Note
  • ​បន្ត​មក​ទៀត​ចុច​យក​ពាក្យ “Find in Note” និង​សរសេរ​ថា “Battery Cycle Count”
  • នៅ​ពី​ក្រោម​ Battery Cycle Count អ្នក​នឹង​ឃើញ​លេខ​ដែល​បង្ហាញ​អំពី​វដ្ដ​ជីវិត​នៃ​ថ្ម​ iPhone របស់​អ្នក

បើ​តាម​ការ​បញ្ជាក់​របស់​ Apple បាន​ឲ្យ​ដឹង​ថា​​ថ្ម​ទូរសព្ទ​ធម្មតា​ ផលិត​ឡើង​ដោយ​អាច​រក្សា​​​ទំហំ​ដើម​របស់​វា​បាន​រហូត​ដល់ ៨០% នៅ​ពេល​មាន​វដ្ដ​ជីវិត​ដល់ ៥០០ ដង សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​លក្ខខណ្ឌ​ធម្មតា​មួយ៕

0 Comments

Leave a Comment

អត្ថបទ