ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Sir Kenny Dalglish កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ក្រោយ​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក និង​នៅ​ប្រទេស​អង់គ្លេស។​

Sir Kenny

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​បុរស​វ័យ​៦៩​ឆ្នាំ​មាន​អាការៈ​ធម្មតា​ ប៉ុន្តែ​លទ្ធផល​ធ្វើ​តេស្ត​ឃើញ​ វិជ្ជមាន​ ដូច្នេះ​តម្រូវ​ឲ្យ​លោក​ទទួល​ការ​ព្យាបាល។​ Dalglish ឈ្នះ​លីគ​កំពូល​៨​សម័យ​កាល​ និង​ពាន​ទ្វីប​អឺរ៉ុប​ បច្ចុប្បន្ន​ឈ្មោះ​ Champions League ៣​ដង​ ក្នុង​នាម​ជា​កីឡាករ​និង​គ្រូ​បង្វឹក​ Liverpool។​

គួរ​បញ្ជាក់​ថា​អង់គ្លេស​បច្ចុប្បន្ន​ឈរ​លេខ​៧​ក្រោម​ចិន​ ជា​ប្រទេស​មាន​អត្រា​អ្នក​ឆ្លង​ កូវីដ-១៩​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​គឺ​ជិត​៨​ម៉ឺន​ករណី​ ហើយ​អ្នក​ស្លាប់​កើន​ដល់​​ ៩៨៧៥នាក់៕