ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ស្ថិតិ​ដ៏​មិន​គួរ​ឲ្យ​ជឿ​ តែ​ជា​ការ​ពិត​បាន​បង្ហាញ​ថា​ Erling Haaland ម្នាក់​ឯង​បាន​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​គ្រាប់​ ស្មើ​នឹង​ចំនួន​ខ្សែ​ប្រយុទ្ធ​ទាំង​អស់​របស់​ Real Madrid បូក​ចូល​គ្នា​​នៅ​រដូវ​កាល​នេះ។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវេស​រក​បាន​ចំនួន​៤០​គ្រាប់​នៅ​រដូវ​កាល​នេះ​គិត​ទាំង​នៅ​ក្លឹប​ RB Salzburg និង​នៅ Borussia Dortmund ជា​ក្លឹប​ទី​ពីរ​ដែល​រូប​គេ​ផ្ទេរ​ទៅ​លេង​ក្នុង​ខែ​មករា​កន្លង​ទៅ​។​ ទៅ​មើល​ស្ថិតិ​តារា​ជើង​ស៊ុត​ Real Madrid វិញ​ Benzema រក​បាន​សរុប​១៩​គ្រាប់​។​

Gareth Bale និង​សមាជិក​ថ្មី​ Luka Jovic បំប៉ោង​សំណាញ់​ទី​បាន​ត្រឹម​ម្នាក់​២​គ្រាប់​ ខណៈ​ Eden Hazard រក​បាន​ត្រឹម​១​គ្រាប់​ប៉ុណ្ណោះ។​ នៅ​មាន​គ្រាប់​បាល់​ពី​ Rodrygo Goes និង​កីឡាករ​មួយ​ចំនួន​ទៀត​សរុប​ Haaland ម្នាក់​ឯក​រក​បាន​៤០​គ្រាប់​ស្មើ​គ្នា​ជាមួយ​ក្រុម​ប្រយុទ្ធ​ Real Madrid៕