ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅបានវាយបកឈ្នះ ២ទល់១ លើ ក្លឹបបាល់ទាត់នគរបាលជាតិ ទាំងប្រផិតប្រផើយ ខណៈដែលវីរបុរសដែលជួយក្រុមឲ្យឈ្នះនៅនាទីចុងក្រោយ សុះ ស៊ូហាណា មានការភ្ញាក់ផ្អើលចំពោះការបង្ហាញនូវទម្រង់លេងរបស់ ក្លឹបតំណាងឲ្យស្ថាប័ននគរបាលជាតិ មួយនេះ។

ខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះបានសង្គត់ធ្ងន់ថា ក្រុមធំៗនឹងពិបាកក្នុងការប្រឈមជាមួយការការពារ និងការវាយបក របស់ក្រុមនគរបាលជាតិ ដែលជាក់ស្ដែងក្រុមរបស់ លោក ប្រាក់ សុវណ្ណារ៉ា​បាននាំមុខក្រុមរបស់ខ្លួនមុន តាមរយៈការតែតបាល់បញ្ចូលទីដោយកីឡាករ សុផល ឧត្តម ក្នុងវគ្គទី១។

យ៉ាងណាចាប់ផ្ដើមបាន ៥នាទី នៅវគ្គទី២ សុះ ស៊ូហាណា បានបញ្ចូលបាល់ឲ្យ Shane Booysen រកគ្រាប់បាល់តាមស្មើ មុនពេលរូបគេផ្ទាល់រកគ្រាប់បាល់ជ័យជម្នះ នៅនាទីចុងក្រោយនៃការប្រកួត ដើម្បីទទួលបាន ៣ពិន្ទុយ៉ាងលំបាកសម្រាប់ក្រុមរបស់ លោក មាស ចាន់ណា។

និយាយនៅក្រោយចប់ការប្រកួត សុះ ស៊ូហាណា បានប្រាប់សារព័ត៌មានថា៖ «ការឈ្នះការប្រកួតលើកដំបូងនៃរដូវកាលគឺមានសារៈសំខាន់ណាស់សម្រាប់យើង។ យើងត្រូវការផ្តួលក្រុមដែលយើងគិតថានឹងឈ្នះ ដើម្បីធ្វើឲ្យយើងមានភាពងាយស្រួលសម្រាប់ការប្រកួតបន្ទាប់។»

កីឡាករវ័យ ២៧ឆ្នាំដដែលរូបនេះក៏បានសរសើរពី ក្លឹបនគរបាលជាតិ ផងដែរថា៖ «នគរបាលជាតិ បានធ្វើឲ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរដូវនេះ។ ពួកគេខ្លាំងជាងរដូវកាលមុន។ ពួកគេចូលចិត្តការពារ និងលេងវាយបកយ៉ាងរហ័ស ជាមួយបាល់វែងរបស់ពួកគេ ដូច្នេះវាពិតជាលំបាកណាស់សម្រាប់យើង។ ខ្ញុំគិតថាក្រុមធំៗ នឹងពិបាកដណ្តើមពិន្ទុពីនគរបាលជាតិ នៅរដូវកាលនេះ។»

«ខ្ញុំពិតជារីករាយណាស់ក្នុងការរកគ្រាប់បាល់ជ័យជម្នះសំរាប់ក្រុមរបស់ខ្ញុំ ហើយវាមិនគួរអោយជឿក្នុងការរកគ្រាប់បាល់នៅវិនាទីចុងក្រោយនៃការប្រកួត។ វាពិបាកក្នុងការពិពណ៌នាអារម្មណ៍នេះ។ ខ្ញុំបានរកគ្រាប់បាល់បានច្រើនអំឡុងការត្រៀមខ្លួនមុនរដូវកាលថ្មីរបស់យើង ដូច្នេះវាធ្វើឱ្យខ្ញុំមានទំនុកចិត្តក្នុងការរកគ្រាប់បាល់។» សុះ សូហាណា ជុំវិញការរកគ្រាប់បាល់ជ័យជម្នះ។

និយាយអំពីកីឡាករថ្មី សុះ សុហាណា​ បានបន្ថែមទៀតថា៖ «យើងបានចុះហត្ថលេខាលើកីឡាករដែលមានបទពិសោធជាច្រើន ហើយបទពិសោធរបស់ពួកគេគឺសំខាន់សម្រាប់ក្រុម។ សង្ឃឹមថាពួកគេអាចជួយយើងក្នុងការប្រជែងដណ្តើមជើងឯកលីកនៅរដូវកាលនេះ។ ខ្ញុំគិតថាយើងមានក្រុមដែលមានគុណភាព ដើម្បីប្រជែងយកពានរង្វាន់ ពីព្រោះយើងមានក្រុមខ្លាំងបំផុតនៅរដូវកាលនេះបើប្រៀបធៀបនឹងរដូវកាលមុនៗ។»

គួរដឹងផងដែរ ក្លឹបបាល់ទាត់នគរបាលជាតិ នៅ ២សប្ដាហ៍ដំបូងនៃលីគកំពូលកម្ពុជា​ ពិតជាបានធ្វើឲ្យក្រុមខ្លាំងៗភ្ញាក់ផ្អើល ដ្បិតកាលពីសប្ដាហ៍មុនក៏បានធ្វើរឿងស្រដៀងគ្នា ដោយបាននាំមុខ វិសាខា ១ទល់០ មុននៅវគ្គទី១ ប៉ុន្តែបានរបូតគ្រាប់បាល់ ២គ្រាប់វិញនៅវគ្គទី២ ក្នុងការប្រកួតដែលបញ្ចប់ទៅដោយលទ្ធផលចាញ់ ២ទល់១ ដូចគ្នា៕

រូបភាព៖ Nagaworld FCTV | Metfone Cambodian League

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE