ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

“ប្រាប់តាមត្រង់ចុះ, ខ្ញុំនឹងមិនត្រឡប់ថយក្រោយឡើយ ប៉ុន្តែមានតែដើរឆ្ពោះទៅមុខជានិច្ច,” នេះជាសំណេរចេញពីចិត្តលោក ភា សុភ័ក្ត្រា អតីតគ្រូបង្គោលក្រុមក្រសួងការពារជាតិ។ សំណេរជាភាសាអង់គ្លេសប្រែជាខេមរភាសាមួយនេះពិតជាធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោកបានសរសេរ Caption បែបនេះជាមួយរូបភាពមួយសន្លឹកឈរនៅទីលានបាល់ទាត់ដែលគេដឹងថា គឺជារូបកាលលោកដឹកនាំក្រុម All Stars ក្រោយជួយឲ្យក្រុមក្រសួងការពារជាតិឈ្នះជើងឯក Hun Sen Cup ឆ្នាំ២០១៨។ លោក ភា សុភ័ក្ត្រា បានចាកចេញពីក្រុមទ័ពជាង១ឆ្នាំទៅហើយដោយបច្ចុប្បន្នលោកកំពុងធ្វើការជាមួយលោក Felix Dalmas គ្រូបង្គោលក្រុមគោព្រៃកម្ពុជា។ កន្លងមកគ្រូកាន់អាជ្ញាប័ណ្ណកម្រិត A របស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ីរូបនេះធ្លាប់ប្រាប់ឲ្យដឹងថា លោកមិនទាន់គិតរឿងត្រឡប់ទៅដឹកនាំក្លិបបាល់ទាត់វិញនៅឡើយទេ ដោយលោកនៅចង់រៀនសូត្រយកបទពិសោធន៍ជាមួយគ្រូធំនៅក្នុងក្រុមជម្រើសជាតិសិន។ លោក ភា សុភ័ក្ត្រា ជាគ្រូបង្វឹកវ័យក្មេងមួយរូបដែលពោរពេញទៅដោយបទពិសោធន៍ និងបច្ចេកទេសក្នុងការដឹងនាំ។ មុនតែងតាំងជាគ្រូបង្វឹកក្រុមទ័ព លោកបានរៀនសូត្រជាច្រើនពីលោក ទេព ឡុងរចនា អ្នកចាត់បច្ចុប្បន្នរបស់ Tiffy ARMY FC ដោយកាលនោះលោកគឺជាជំនួយការផ្ទាល់របស់លោកគ្រូ រចនា តែម្តងហើយនៅមុននេះទៀត លោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹកថ្នាលផងដែរ។ លោកបានរួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាច្រើនឆ្នាំក្នុងការបណ្តុះធនធានថ្នាលធ្វើឲ្យលោកមានទំនាក់ទំនងល្អជាមួយកីឡាករបាល់ទាត់ក្មេងៗដែលកំពុងតែលេចធ្លោនាពេលបច្ចុប្បន្ននេះ។ លោក ភា សុភ័ត្ត្រា បានចូលខ្លួនមកដឹកនាំក្រុមទ័ពក្នុងឆ្នាំ២០១៨ ហើយជួយឲ្យក្រុមហនុមានសឈ្នះជើងឯកសម្តេចតេជោក្នុងរដូវកាលដំបូងរបស់ខ្លួនតែម្តង ក្រោយបំបាក់ក្រុមនគរបាលជាតិ ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែលោកសម្រេចចែកផ្លូវគ្នាជាមួយក្រុមទ័ពនៅឆ្នាំ២០១៩ ក្រោយដឹកនាំក្រុមបានត្រឹមតែ៦ប្រកួតប៉ុណ្ណោះ។ អ្នកគាំទ្រជាច្រើននៅតែមិនអស់ចិត្តពីការចាកចេញរបស់លោក ភា សុភ័ក្ត្រា ពីក្រុមទ័ពក្រោយដឹកនាំបាន៦ប្រកួត ឈ្នះដល់ទៅ៣ ស្មើ២ និងចាញ់ត្រឹមតែ១ប្រកួតប៉ុណ្ណោះ។ ភ្ជាប់ទៅជាមួយមូលហេតុនៃការចាកចេញនេះត្រូវបានសាមីខ្លួនបញ្ជាក់ថា លោកចង់ផ្លាស់ប្តូរបទពិសោធន៍ថ្មីនៅក្រុមជម្រើសជាតិ ពីព្រោះវាជាឱកាសដ៏ល្អដែលបានធ្វើការជាមួយអ្នកមានចំណេះជំនាញខាងបាល់ទាត់ដូចលោក Felix Dalmas និងលោក Keisuke Honda។ ក៏សូមរំលឹកផងដែរ ក្នុងរជ្ជកាលដែលលោក ភា សុភ័ក្ត្រា ដឹកនាំក្រុមទ័ព កីឡាករល្អៗជាច្រើនដែលលោកបាននាំយកមកពង្រឹងក្លិប និងកីឡាករជើងចាស់មួយចំនួនទៀតដែលលោកបានបណ្តុះបណ្តាលមានដូចជា៖ អ៊ុ វិចិត្រ, អ៊ុ សេរីរ័ត្ន, ឈិន ឈឿន, ខែក ខេមរិន្ទ, ភួង សុខសាណា, អុព កាម៉ុល, រ៉ូម៉ា, កែវ ណារ៉ូ, ច្រឹង ពលរដ្ឋ, កាន់ ពិសាល, ណារ៉ុង កក្កដា និងកីឡាករបរទេសមានដូចជា Mohammed Hamza, Obi, Dzarma Bata, Bisan George និងយុវជនថ្នាលច្រើននាក់ទៀត។

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE