ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

លោក​ Mauricio Pochettino បាន​ក្លាយ​ជា​ជម្រើស​ទី​មួយ​ របស់​ក្លឹប​ Newcastle United ក្នុង​ការ​ជ្រើស​តាំង​រូប​លោក​ជា​គ្រូបង្គោល​ក្លឹប​ នៅ​រដូវ​កាល​ខាង​មុខ​ន នេះបើ​យោងតាម​ Sky Sports។

ក្លឹប​អង់គ្លេស​ខាង​លើ​មួយ​នេះ​ បាន​ហ៊ាន​ចំណាយ​លុយ​រហូត​ទៅ​ដល់​ជាង​ ២០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ចំណាយ​លើ​ លោក​ Pochettino។

យ៉ាង​មិញ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​បាន​និយាយ​ថា​ អតីត​អ្នកចាត់ការ​​ក្លឹប​ Tottenham Spur នេះ​ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​វិល​ត្រលប់​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Pochettino បាន​ទំនេរ​ពី​វិស័យ​បាល់​ទាត់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​លោក​ចាក​ចេញ​ Spurs កាល​ពី​ថ្ងៃ​ទី១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​៕