ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

UEFA បាន​​កំណត់​ពេលវេលា​សម្រាប់​ការ​ត្រលប់​វិញ​​នៃ​ពាន Champions League ដោយ Juventus ត្រូវ​ជួប​គ្នា​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី ៨ ខែ សីហា។ នេះ​បើ​តាម​ការ​ចុះ​ផ្សារ​របស់​សារព័ត៌មាន​បារាំង RMC Sport។

ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា មន្ត្រី​​របស់ UEFA បាន​បើក​ការ​ប្រជុំ​​តាម​រយៈ​វីដេអូ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ដែល​មាន​ការ​ចូលរួម​​ប្រធាន​ក្លឹប​ជា​ច្រើន​ដើម្បី​បញ្ជាក់​ជា​ថ្មី​នូវ​បំណង​របស់​ពួក​គេ​ក្នុង​ការ​បញ្ចប់​យុទ្ធនាការ​ប្រកួត។

ក្នុង​កិច្ច​ប្រជុំ​នោះ​​ ពួក​គេ​បាន​​ប្រកាស​ថា​ គ្រប់​លីគ​ក្នុង​ស្រុក​ទាំង​អស់​ត្រូវ​បញ្ចប់​ឲ្យ​បាន​​នៅ​ចុង​ខែ​កក្កដា ដើម្បី​មាន​ឱកាស​បន្ត​លេង Champions League និង Europa Leagueឲ្យ​ចប់​ចុង​ចប់​ដើម។ សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​រវាង Juventus ទល់​នឹង Lyon ក្នុង​ទីក្រុង Turin នឹង​សម្រេច​លេង​នៅ​ថ្ងៃ​ទី ៨ ខែ សីហា។

សម្រាប់​ការ​ប្រកួត​នេះ​អាន​បន្ត​ទៅ​មុខ​បាន​​តាម​ពេលវេលា​នៃ​ការ​កំណត់ត្រា ក៏​ត្រូវ​អាស្រ័យ​លើ​ការ​​ប្រកាស​សុវត្ថិភាព​ដោយ​អាជ្ញាធរ​របស់​ប្រទេស​អ៊ីតាលី​ផង​ដែរ។ កាល​ពី​ជើង​ទី​មួយ Juventus បាន​ ចាញ់​ Lyon ១-០ រក​គ្រាប់​បាន​ដោយ​កីឡាករ Lucas Tousart៕