ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

ខ្សែ​​ប្រយុទ្ធ​ស្លាបក្លឹបបឹងកេត ឱ ភារុណ បាន​សម្ដែង​ភាពរីករាយ​​ជា​ខ្លាំង ក្រោយ​រូប​គេ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​លើក​ទី​១ ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោល​ជនជាតិ​ថៃ Apisit Im-Aphai កាល​ប៉ះ​ជាមួយ​ក្លឹប​នគរបាល​ជាតិ​ ក្នុង​សប្ដាហ៍​ទី​៤​នៃ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់លីគកំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០។

កីឡាករ​មាន​ដើមកំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​អី​យើង​លេង​បាល់​ យើង​តែង​ចង់​​បាន​​លេង​១១​នាក់​ដំបូង​ក្នុង​ក្លឹប​របស់​យើង។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​អី​​គ្រូ​​ផ្ដល់​ឱកាសឱ្យ​យើង​បាន​បង្ហាញ​ខ្លួន»។

ទោះ​បី​ធ្លាប់​ជាប់​ជម្រើស១១នាក់​ដំបូង​​ម្ដង​​ពិត​មែន ប៉ុន្តែ​រូប​គេ​ក៏​មិន​ប្រាកដ​លើកក្រោយអាច​ជាប់​ទៀត​​ឡើយ ដ្បិត​បឹងកេតជា​ក្លឹប​សំបូរ​កីឡាករ​ល្អៗ​ទាំង​បរទេស​ និង​កីឡាករ​ខ្មែរ។ យ៉ាងណា​កីឡាករ​វ័យ​២១​ឆ្នាំ បាន​ប្ដេជ្ញា​ខិតខំប្រឹងប្រែង​ហ្វឹកហាត់​ និង​បង្ហាញ​សមត្ថភាពឱ្យ​អស់​ពី​លទ្ធភាព ឱ្យ​លោកគ្រូ Im-Amphai បាន​ឃើញនិង​ទុក​ចិត្ត ដើម្បី​ក្ដាប់​ឱកាស​ជម្រើស១១​នាក់​ជា​ថ្មី​នា​ប្រកួត​ក្រោយៗ។

បើ​តាម​ការ​បញ្ជាក់​​របស់​អតីត​យុវជន​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោយ​១៩​ឆ្នាំ AFF U19 Championship គឺ​រូបគេ​នៅ​មាន​បញ្ហា​កម្លាំង ដោយ​មិន​អាច​លេង​៩០​នាទី​ពេញ ចំណែក​បញ្ហា​ទី​២ គឺ​ការ​បញ្ចប់​ទី​មិន​សូវ​ច្បាស់​ ដែលចាំបាច់​ត្រូវ​បង្រឹង​បន្ថែម​។

ឆ្លង​កាត់​​៤​ប្រកួត​នៃ​ពាន​រង្វាន់​លីគកំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០កន្លង​​មក​ ឱ ភារុណ ​បាន​ចូល​លេង​២​ប្រកួត​។ ប្រកួត​ទី​១ បឹងកេតបានត្រឹម ០-០ ​ជាមួយ​ណាហ្គាវើលដ៏ កីឡាភារុណ​ប្ដូរ​ចូល​ជំនួស ចាន់ វឌ្ឍនាកា ក្នុង​​តង់​ទី​២ និង​ប្រកួត​ទី​២​ បឹងកេត​ឈ្នះ​​ក្លឹប​បាល់ទាត់​នគរបាល​ជាតិ ៣-០ រូប​គេ​ជាប់​ជម្រើស​១១​នាក់​ដំបូង លេង​បាន​ជាង៥០​នាទី និង​រក​បាន​១​គ្រាប់​នាំ​មុខមុន ខ្សែប្រយុទ្ធ សៀង ចន្ទា រក​បាន​២​គ្រាប់​បន្ថែម។

កីឡាករ​ជំនាញ​ជើង​ឆ្វេង ឱ ភារុណ បាន​ចូល​ឈុត​ធំ​បឹងកេត​ក្នុង​ឆ្នាំ​២០១៦ និង​បន្ត​រហូត​ដល់​រហូត​កាល​ឆ្នាំ​២០២០​នេះ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE