ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

បន្ទាប​ពី​ចំណាយ​ពេល​ជួសជុល​អស់​រយៈពេល​ ១៨​ខែ​ រួច​មក​ អាង​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មួយ​នេះ​ពិត​ជា​មាន​សភាព​ស្រស់​ស្អាត​ និង​ទំនើប​មែនទែន។​ ២ចំណុច​ដែល​ Sabay​ លើក​ឡើង​នេះ​គឺ​៖

កៅអីជ័រមើលការប្រកួត

ទី១​ កន្លែង​អង្គុយ​ គឺ​បាន​ដាក់​កៅអី​ជ័រ​ដូច​ទៅ​និង​កៅអី​នៅ​ក្លឹប​បាល់ទាត់​ធំៗ​វិសាខា​ជា​ដើម។​ ចំពោះ​កៅអី​ជ័រ​នៅ​អាងទឹក​នេះ​អាច​ទទួល​អ្នក​អង្គុយ​ទស្សនា​ប្រហែល​ ១៦០០នាក់ ​ឯ​នោះ​ក្នុង​ពេល​ប្រកួត​នានា ។​

កៅអីជ័រមើលការប្រកួត

ទី២​ ផ្ទាំង​ព័ត៌មាន​ប្រកួត​ (Scoreboards)​ កាល​ពី​មុន​មិន​ទាន់​ជួសជុល​គឺ​មិន​មាន​នោះ​ទេ​ ដោយ​ឡែក​បន្ទាប់​ពី​ធ្វើ​ការ​ជួសជុល​ជា​ថ្មី​ និង​បាន​បំពាក់​ឧបករណ៍​ទំនើប​ៗ​ជា​ច្រើន​រួចមក​គេ​ឃើញ​មាន​ដាក់​ផ្ទាំង​ព័ត៌មាន​នេះ​ផង​ដែរ។​ ផ្ទាំង​នេះ​គឺ​សម្រាប់​មើល​ព័ត៌មាន​អំពី​ការ​ប្រកួត​នានា​ដូចជា​ឈ្មោះ​ត្រូវ​ប្រកួត​ និង​លទ្ធផល​នាទី​របស់​ខ្លួន​ទៀត​ផង ៕​