ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​ក្រុម​អ្នក​វិភាគ​មើល​​ឃើញ​ថា​ស្ថានភាព​បច្ចុប្បន្ន​នេះ ​ដោយសារ​តែ​វិបត្តិ​មេរោគ Covid-19 ​នឹង​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​ត្រូវ​លេង​ដោយ​បិទ​ទ្វា​ររយៈ​ពេល​១៨​ខែ​ខាង​មុខ។

​លីគ​បាល់ទាត់​ទាំង​អស់​នៅ​អឺរ៉ុប សុទ្ធ​តែ​រង​ផល​ប៉ះ​ពាល់​ដោយសារ​តែ​មេរោគ Covid-19 ​វាយ​ប្រហារ ​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់។ ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​មេរោគ​នេះ ​វា​បាន​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​តែ​ម្ដង​នៅ​ពេល​អនាគត។ ​បើ​ទោះ​ជា​លីគ​បាល់ទាត់​ប្រទេស​ណា​អាច​បើក​ដំណើរ​ការ​វិញ​ក៏​ដោយ ​ក៏​ពួកគេ​ត្រូវ​លេង​បិទ​ទ្វា​រសិន​ដែរ ​មិន​អាច​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​ពេញ​កីឡដ្ឋាន​បាន​នោះ​ទេ។

​ការ​លេង​បិទ​ទ្វា​រនេះ អាច​នឹង​ប្រើ​ពេល​ដល់​ទោ​១៨​ខែ​ឯ​ណោះ ទើប​អាច​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​វិញ​បាន។ ​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​ពេញ​កីឡដ្ឋាន​បាន​វិញ ​នៅ​ពេល​ដែល​វ៉ាក់សាំង​ការពារ​មេរោគ Covid-19 ​ត្រូវ​រក​ឃើញ និង​បាន​ប្រើ​ប្រាស់​ទូលំទូលាយ៕

0 Comments

Leave a Comment