ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ខ្សែ​ការពារ​ក្លឹប​ Liverpool កីឡាករ​ Trent Alexander Arnold បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ពេញ​ចិត្ត​នឹង​​ឲ្យ​ខ្សែ​បម្រើ​ក្លឹប​ Borussia Dortmund កីឡាករ​ Jadon Sancho មក​ជួយ​ក្លឹប​របស់​គេ​មែន​ទែន​។

Alexander Arnold បាន​និយាយ​ថា​៖ ” ប្រសិន​ជា​គេ​មក​ក្លឹប​របស់​យើង​ ច្បាស់​ណាស់​គេ​នឹង​ធ្វើ​ឲ្យ​ក្លឹប​យើង​កាន់​តែ​ប្រសើរ​ជាង​មុន​។ “

ខ្សែ​ការពារ​រូប​នេះ​បាន​បន្ត​ថា​៖ ” អញ្ចឹង​ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ឲ្យ​គេ​មក​ក្លឹប​នេះ​ណាស់​ ដោយ​សារ​តែ​កាល​ពី​ខ្ញុំ​លេង​ជា​មួយ​គេ​នៅ​អង់គ្លេស​ គេ​ពិត​ជា​មាន​សមត្ថភាព​អស្ចារ្យ​មែន​ទែន​។ “

យ៉ាង​ណា​មិញ​ Sacncho ជា​កីឡាករ​មួយ​រូប​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដាល​ក្លឹប​នៅ​អង់គ្លេស​មាន​ដូច​ជា​ក្លឹប​ Manchester United ក្លឹប​ Chelsea ជា​ដើម​ ទោះ​ជា​យ៉ាង​ណា​ក្ដី​ខាង​ Dortmund ទាមទារ​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​ជាង​ ១២៥​លាន​ដុល្លារ​ ទើប​ឲ្យ​កីឡាករ​នេះ​ទៅ​ក្លឹប​ទាំង​នោះ​៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
</
Matchweek1
Saturday 21st December