ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្លឹប​ Arsenal បាន​ក្លាយ​ជា​ក្លឹប​ដំបូង​គេ​នៅ​ Premier League ដែល​បាន​វិល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ នៅ​ក្នុង​កំឡុង​ពេល​កូវីដ-១៩​នេះ​។

លោក​ Mikel Arteta រួម​ទាំង​កីឡាករ​របស់​ខ្លួន​បាន​វិល​ត្រលប់​មក​ទីលាន​ហ្វឹកហាត់​វិញ​ នៅ​ឯ London Colney ប្រទេស​អង់គ្លេស​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មក​។

យ៉ាង​ណា​មិញ​ កីឡាករ​ទាំង​អស់​រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ នៅ​ទីលាន​នោះ​ត្រូវ​ប្រកាន់​យក​វិធានការ​អនាម័យ​ខ្ជាប់ខ្ជួន​ និង​ហាម​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ។

មួយ​វិញ​ទៀត​ កីឡាករ​ទាំង​អស់​នោះ​ ត្រូវ​បាន​ហាម​មិន​ឲ្យ​ទំនាក់ទនង​គ្នា​ ដោយ​​ត្រូវ​តែ​អនុវត្ត​គំលាត​សង្គម​ថែម​ទៀត​ផង​៕

0 Comments

Leave a Comment