ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

មនុស្ស​ទាំង​អស់​គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ បន្ទាប់​ពី​វីរុស​កូរ៉ូណា​​កំពុង​រាតត្បាត។ នេះ​គឺ​ជា​សម្ដី​របស់​អ្នក​ចាត់​ការ​ក្លឹប Arsenal​លោក Mikel Arteta ក្រោយ​ព្យាបាល​ជា។

Arteta វ័យ​៣៨​ឆ្នាំ​បាន​តេស្ដ​វិជ្ជមាន​រក​ឃើញ​វីរុស​កាល​ពី​ថ្ងៃ​ទី ១២ ខែ មីនា ប៉ុន្តែ​បាន​ព្យាបាល​ជា​វិញ​ បន្ទាប់​ដាក់​ឲ្យ​ទៅ​ដាច់​ដោយ​ឡែក។ ទាក់ទង​នឹង​អំឡុង​ពេល​កើត​ជំងឺ​ Arteta បាន​ប្រាប់​ពី​ទុក្ខ​លំបាក​ ជា​ពិសេស​មាន​អារម្មណ៍​ឯកា​។

“ពួក​យើង​​រស់​នៅ​ក្នុង​ពិភពលោក​តែ​មួយ ដែល​ជា​កន្លែង​គ្រប់​យ៉ាង​ពឹង​លើ​បណ្ដាញ​សង្គម។ គ្រប់យ៉ាង​​គឺ​ត្រូវ​សរសេរ​លើ WhatsApp។ ប៉ុន្តែ​ការ​ប៉ះពាល់​គ្នា​ មាន​អារម្មណ៍​ជាមួយ​គ្នា ឱប​គ្នា​ វា​សំខាន់​ប៉ុណ្ណា​ទៅ? អំឡុង​ពេល​ឈឺ ខ្ញុំ​​នឹក​រឿង​ទាំង​នោះ​​ខ្លាំង​ជាមួយ​មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​ស្រឡាញ់។ ពួក​យើង​គួរ​តែ​បើ​ចិត្ត​ឲ្យ​ទូលាយ។ យើង​ត្រូវ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​អារម្មណ៍​ដែល​យើង​កំពុង​មាន​”។

Arteta បាន​ព្យាបាល​​ជា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន និង​ជំរុញ​ឲ្យ​ប្រជាជន​ទាំង​អស់​ស្ដាប់​តាម​​រដ្ឋាភិបាល​ត្រូវ​នៅ​ផ្ទះ​ទាំង​អស់​គ្នា៕ ​