ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Aston Villa កាល​ពី​​ថ្ងៃ​​សៅរ៍​បាន​ប្រកាស​កាត់​ប្រាក់​​ឈ្នួល​កីឡាករ​ឈុត​ធំ គ្រូ​បង្វឹក និង​អ្នកគ្រប់គ្រង​ជាន់​ខ្ពស់ ២៥​% រយៈ​ពេល​៤ខែ ព្រោះ​ក្លឹបកំពុងជួប​​វិបត្តិ​ហិរញ្ញវត្ថុដោយជំងឺ​រាតត្បាត​កូរ៉ូណា។

ផ្អាក​សកម្មភាព​ប្រកួត​តាំង​ពី​ខែ​មីនា​ក្លឹប Premier League ទាំងអស់​ត្រូវ​បាន​តម្រូវ​ឱ្យ​គិត​ពី​ជម្រើស​សន្សំ​ប្រាក់ ព្រោះ​ពួកគេ​បាត់​បង់​ចំណូល​ពី​ការ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ប្រកួត។ ​

ឥឡូវ​ក្លឹប Villa ​បាន​អះអាង​កីឡាករ​របស់​ពួកគេ​ ​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល ហើយ​នាយក​ប្រតិបត្តិ​ក្លឹប Christian Purslow បញ្ជាក់​ថា វិធាន​ការ​នេះ​នឹង​ជួយ​ការ​ពារ​បុគ្គលិក និង​ក្រុម​គ្រួសារ​របស់​ពួកគេ។ ​

លោក Purslow បាន​ពន្យល់៖ “កីឡាករ​ បុគ្គលិក របស់​ពួកយើង​ មាន​អារម្មណ៍​​សាមគ្គី​ជាមួយ​ក្លឹប​ជាច្រើន​ទៀត​ក្នុង​ពិភព​បាល់​ទាត់ ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​យើង​ជឿ​ថា​វា​ត្រូវ ដែល Premier League ទាំង​មូល​ចាត់​វិធាន​ការ​នេះ ដើម្បី​បន្ត​ទៅ​មុខ​ទៀត​បាន​”។

កាល​​ពី​ថ្ងៃ​សៅរ៍​ដដែល​ក្លឹប Chelsea បាន​ប្រកាស​ថា កីឡាករ​របស់​ពួកគេ​ទាំង​អស់ នឹង​មិន​ត្រូវ​បាន​កាត់​ប្រាក់​ខែ​ឡើង ខណៈ​កីឡាករ​ក្លឹប​កាំភ្លើង​ធំ Arsenal និង​គ្រូ​បង្វឹក បាន​យល់​ព្រម​កាត់ ១២,៥% នៅ​ដើម​សប្ដាហ៍​នេះ៕ ​​