ថ្ងៃ​សុក្រ, ខែ​មេសា 3, 2020
LIVE

បើ​ទោះបី​សកម្មភាព​បាល់ទាត់​ត្រូវ​បាន​ផ្អាក​ក្នុង​ប្រទេស​អេស្ប៉ាញ ដោយសារកូរ៉ូណាវីរុសក្ដី ប៉ុន្តែ Real Madrid បាន​រៀប​ចំ​គម្រោង​រួច​ជាស្រេច​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ ហើយ​ការ​ចាកចេញ​របស់ Real Madrid គឺ​ជា​រឿង​ដ៏ឈឺ​ក្បាល​​មួយ ​ដែល​ក្រុម​ស្ដេច​-ស​ត្រូវ​ដោះស្រាយ។

បើ​ផ្អែក​តាម​សារព័ត៌មាន Marca​ ក្លឹប​យក្ស Real Madrid នឹង​មិន​ទុក​ខ្សែ​ប្រយុទ្ធ​វែល​ទៀត​ឡើយនៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ការ​ចាកចេញ​របស់​គេ នឹង​ធ្វើ​ឱ្យ​ក្លឹប​ស្មុគស្មាញ។ ប្រភព​បន្ថែមថា Real Madrid បាន​ផ្ដល់​ឱកាស​​គ្រប់គ្រាន់ ដើម្បី​ឱ្យ Bale ក៏​សាង​ស្នាដៃ ប៉ុន្តែ​រូប​គេ​មិន​អាច​ធ្វើ​បាន។

ក្រោយ​ការ​ចាកចេញ​របស់ Cristiano Ronaldo ក្នុង​ឆ្នាំ​២០១៨ ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​វែល ត្រូវ​បាន​គេ​រំពឹង​នឹង​អាច​ជំនួស​កន្លែង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​បាន ប៉ុន្តែ​គេ​មិន​អាច​ធ្វើ​បាន ដោយ​ឱ្យ​តំណែង​នេះ​ធ្លាក់​លើ​កីឡាករ​វ័យ​ក្មេង Vinicius Junior។

អតីត​កីឡាករ Spurs អាក់ខាន​រក​គ្រាប់​បាល់​ក្នុង​ League អេស្ប៉ាញ ចាប់​តាំង​ពី​ខែ​កញ្ញា​មក​ម្ល៉េះ ខណៈ​រដូវ​កាល​នេះ រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ។ រូប​គេ​បាន​ចូល​​រួម​ក្នុង១៨ប្រកួត ប៉ុន្តែ​លេង​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២០​។

អ្វី​ជា​បញ្ហាធំ​របស់ Real Madrid គឺ​ថា​កុង​ត្រា​របស់ Bale បញ្ចប់​នៅ​ឆ្នាំ​២០២២​ឯណោះ។ យ៉ាងណា​​លោក Jonathan Barneth ភ្នាក់ងារ​របស់ Bale បាន​អះអាង ខ្សែ​ប្រយុទ្ធ​វិវឌ្ឍខ្លួន​មក​ពី​ខ្សែ​ការ​ពារ​រូប​នេះ ពេញ​ចិត្ត​ជីវិត​នៅ​ក្រុម​ស្ដេច​-ស និង​មិន​ចង់​ចាកចេញ​ពី​ក្លឹប​ឡើយ។

បើ​តាម​សារព័ត៌មាន Macar ដដែល Real Madrid នឹង​ឱ្យ Bale ចេញ​ដោយ Free Transfer ព្រោះ​គ្មាន​ក្លឹប​អឺរ៉ុប​ណា អាច​រ៉ាប់រង​ប្រាក់​ខែ​រូប​គេ​បាន​ឡើយ។ កាល​ពី​មុន Bale បាន​យល់​ព្រម​ទៅ​ប្រទេស​ចិន ព្រោះ​រូប​គេ​អាច​នឹង​រក​បាន ២៥​លាន​​អឺរ៉ូ ប៉ុន្តែ​ខាង​ភាគី​ចិន បាន​ស្នើ​នូវ​ចំនួន​ប្រាក់​កំណត់​មួយ ដែល​បញ្ជាក់​ថាប្រទេស​អាស៊ាន​មួយ​នេះ មិន​អាច​ធ្វើ​ទៅ​រួច។

Gareth Bale អាច​ទៅ​លេង​នៅ Premier League ឬ​អាមេរិក ប៉ុន្តែ Real Madrid បាន​​បញ្ជាក់​យ៉ាង​ច្បាស់ ពួកគេ​​មិន​អាច​​ទ្រទ្រង់​តម្រូវ​ការ​​ហិរញ្ញវត្ថុ​របស់ Bale បាន​យូរ​​អង្វែង​​ឡើយ៕ ​

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE