ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Ousmane Dembele អាន​នឹង​​បន្ត​នៅ Barcelona ទៀត ដោយ​សារ​តែ​​គ្មាន​ក្លឹប​ណា​ហ៊ាន​ចំណាយ​​ក្បែរ​តម្លៃ​១៣៥​លាន​ផោន ដែល​ជា​តម្លៃ​​ក្លឹប​បាន​​ទិញ​គេ​កាល​ពី​៣​ឆ្នាំ​មុន។​

Barca​ សង្ឃឹម​​យ៉ាង​មុតមាំ​លើ​កីឡាករ​វ័យ​២២​ឆ្នាំ ពេល​ដែល​ពួក​​គេ​ចុះ​កុងត្រា​យក​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ពី​ក្លឹប Borussia Dortmund កាល​ពី​ឆ្នាំ​២០១៧។ យ៉ាងណា Dembele បាន​ជួប​បញ្ហា​របួស​ញឹកញាប់​មែនទែន អំឡុង​ពេល​នៅ​កីឡដ្ឋាន Nou Camp ធ្វើ​ឲ្យ​ក្លឹប​មាន​ការ​ខកចិត្ត​ជា​ខ្លាំង។

​តាម​ការ​ឲ្យ​ដឹង​ពី Marca ពេល​នេះ Barcelona បាន​ប្រកាស​លក់ Dembele បញ្ចុះ​តម្លៃ​សល់​ត្រឹម​៥២​លាន​អឺរ៉ូ ប៉ុន្តែ​មិន​ទាន់​មាន​ក្លឹប​ដាក់​សំណើ​មក​នៅ​ឡើយ​ទេ។ តាម​ពិត​ទៅ​ភ្នាក់ងារ​របស់ Dembele ចង់​ឲ្យ​កីឡាករ​ខ្លួន​​ចេញ​ពី​ក្លឹប​ដូច​គ្នា ដោយ​ពួក​គេ​បាន​ពិភាក្សា​ជា​ Barcelona រួច​រាល់៕