ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ត្បិត​តែ Olivier Giroud ជាប់​ជា​​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ដំបូង ជួយ​បារាំង​ឈ្នះ​ពាន World Cup ២០១៨ នៅ​ប្រទេស​រុស្សី ប៉ុន្តែ Karim Benzema ដឹង​ច្បាស់​ណាស់​ថា គុណភាព​នរណា​ល្អ​ជាង។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid ខកខាន​មិន​បាន​លេង​ឲ្យ​ជម្រើសជាតិ​បារាំង​ចាប់​តាំង​ពី​មុន​ព្រឹត្តិការណ៍ Euro ២០១៦ ពេល​ដែល​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ អវត្តមាន​របស់ Benzema ជា​ឱកាស​ល្អ​សម្រាប់ Giroud ក្ដោប​តំណែង​ប្រយុទ្ធ​ជម្រើស​​ដំបូង។​

រហូត​ដល់​បច្ចុប្បន្ន​គេ​ក្លាយ​ជា​អ្នក​​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​បារាំង​​លំដាប់​ទី​៣ រក​បាន​៣៩​គ្រាប់ ក្នុង​​ការ​បង្ហាញ​ខ្លួន​៩៣​ប្រកួត​ ឈរ​ក្រោម Thierry Henry និង Michel Platini។ ត្បិត​តែ​ជាប់​​ជម្រើស​ជាតិ​រហូត​មែន​តែ Giroud បង្ហាញ​ទម្រង់​ល្អ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ជាមួយ​ក្រុម​អាជីព ខុស​ពី Benzeman ដែល​រក​បាន​១៤​គ្រាប់ ក្នុង​២៦​ប្រកួត​នៅ La Liga រដូវ​កាល​នេះ។

និយាយ​ក្នុង​ការ​ Live លើ​បណ្ដាញ​សង្គម Instagram ខ្សែ​ប្រយុទ្ធ​របស់​ស្ដេច​ស​លើក​ឡើង​ថា គ្រប់គ្នា​មិន​អាច​ប្រៀប​ធៀប​រថយន្ត​ប្រណាំង Formula 1 ជាមួយ​កូន​រថយន្ត​ប្រឆាំង Kating បាន​ឡើយ។ គេ​ដឹង​ច្បាស់​ថា គេ​ល្អ​ជាង Giroud។ Giroud មាន​ឱកាស​លេង​ដោយ​សារ​តែ​អវត្តមាន​របស់​គេ។

Benzema ត្រូវ​បាន​កាត់​ចេញ​ពី​ជម្រើស​ជាតិ​បារាំង បន្ទាប់​ពី​លេច​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​មិត្តរួម​ជាតិ Mathieu Valbuena៕