ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្នុង​កិច្ច​សម្ភាសន៍​​លើ​គេហទំព័រ​ផ្លូវ​ការ​របស់ Chelsea អតីត​អ្នកចាំ​ទី​ឆ្នើម​ក្រុម​តោខៀវ Petr Cech បាន​ចាត់​ទុក​អតីត​​ខ្សែ​ប្រយុទ្ធ Man Utd និង Everton ជា​គូ​ប្រជែង​ស្វិតស្វាញ​បំផុត ដែល​គេ​​ជួប​ប្រទះ​ក្នុង​អាជីព​បាល់​ទាត់។

Cech និយាយ​ថា ៖«គឺ Wayne Rooney។ រាល់​ពេល​ពួក​យើង​ជាមួយ Man Utd ខ្ញុំ​ត្រូវ​ច្បាស់​ខ្ញុំ​ដឹង​គ្រប់​ពេល ពេល​គាត់​បាន​បាល់ ព្រោះ​​មិន​អាច​ស្មាន​គាត់​ដឹង (Unpredictable) ហើយ​​ឆ្លាត។ គាត់​ជា​​កីឡាករ​ម្នាក់ ចេះ​ដេញ ប្រជែង រត់ ឆ្លាត​ខាង​បញ្ចប់​ទី។ គាត់​អាច​រក​គ្រាប់​បាល់​​នៅ​ពាក់​កណ្ដាល​តារាង គាត់​​នឹង​ព្យាយាម​យក​ឈ្នះ​អ្នក ទោះ​អ្នក​ខ្ពស់​ក៏​ដោយ។ នោះ​ជា​ការ​ប្រែង​ខ្ញុំ​ចូល​ចិត្ត»។

អ្នកចាំទី​វ័យ​៣៧​ឆ្នាំ​ចូល​និវត្ត​រូប​នេះ បាន​បង្ហាញ​ខ្លួន​​ឱ្យ Chelsea និង Asrenal នៅ Premier League ចំនួន ៤៤៣​ប្រកួត និង​ឈ្នះ​ពាន​អង់គ្លេស​ជាច្រើនរួម​ទាំង​ជួយ​ឱ្យ ក្រុម​​តោ​ខៀវ​ឈ្នះ​ពាន Champions League នៅ​ឆ្នាំ​២០១២​ទៀត​ផង។ Petr Cech បាន​ព្យួរ​ស្រោម​ដៃ​នៅ​ត្រឹម​ក្លឹប Arsenal នៅ​ឆ្នាំ​២០១៩ ខណៈ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​បច្ចេកទេសរបស់​ក្លឹប Chelsea៕