ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

បើ​យោង​តាម​របាយការណ៍ ក្រុម​កាំភ្លើង​ធំ Arsenal និង Galatasaray កំពុង​ប្រជែង​គ្នា​ចុះហត្ថលេខា​យក Eray Comert ទៅកាន់​កីឡដ្ឋាន​របស់ពួកគេ​ក្នុង​តម្លៃ ២លាន​ផោន ក្រោយ​ខ្សែ​ការពារ​​រូប​នេះជួយ​ឱ្យ​ក្រុម​ស្វីស ​FC Basel បិទ​ Clean sheets ១៤​ដង​ក្នុង​រដូវ​កាល​​២០១៩-២០២០។

កំពុង​ប្រឈម​វិបត្តិ​ហិរញ្ញ​វត្ថុ​អំឡុង​ពេល​កូវីដ​១៩​ក្លឹប Arsenal ​ត្រូវ​ធ្វើការ​ចំណាយ​ដ៏​ឈ្លាសវៃ​ក្នុង​​ទីផ្សារ​ដោះដូរ​កីឡាករ ហើយ​ក្លឹបក៏គ្រោងនឹងបញ្ចេញកីឡាករម្នាក់ក្នុងចំណោមបួន​នាក់ ដោយក្នុង​នោះ​ក៏មាន Alexandre Lacazette ផងដែរ។ ចំណែក​លោក Mikel Arteta បាន​ប្ដេជ្ញា​កែ​លម្អ​ និងរុះរើតំបន់​ការពារ​របស់​ខ្លួន​ក្នុង​រដូវ​ក្ដៅខាង​មុខដូចគ្នា មុន​​​​ការ​ប្រកួត​ត្រូវ​បាន​បន្តឡើងវិញ។

ខ្សែ​ការពារ David Luiz, Shkodran Mustafi និង Sokratis ជា​ជម្រើស​ទី​មួយក្នុង​តំណែង​ការពារ​កណ្ដាល​រដូវ​កាល​នេះ ប៉ុន្តែ​អ្នក​ទាំង​បី​បាន​​បង្ហាញ​ភាព​មិន​ទុក​ចិត្ត​ទៅកាន់​ក្លឹប​​។

​ខ្សែ​ការពារ​វ័យ​២២​ឆ្នាំ Eray Comert ត្រូវ​បាន​ភ្ជាប់​ទៅ​ក្លឹបកាំភ្លើងធំ Arsenal កាល​ពី​រដូវ​ក្ដៅ​មុន អំឡុង​ពេល​លោក Unai Emery នៅដឹក​នាំ​។ យ៉ាងណា​ក្រុម​​​អ្នកចាត់ការ Arteta អាច​នឹង​ពិបាក​ក្នុង​ការ​នាំ​យក Comert ព្រោះ​ក្លឹប​យក្ស​ទួរគី Galatasara ក៏​ចាប់​អារម្មណ៍​លើ​កីឡាករ​រូប​នេះ​ដូច​គ្នា។ ក្រៅពីកីឡាករ FC Basel ខ្សែ​ការពារ Dayot Upamecano របស់ RB Leipzig ក៏​ជា​ផ្ទាំង​ស៊ីប​របស់​ក្រុម​នៅ Emirates ដូច​គ្នា៕