ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កុង​ត្រា​របស់ Arturo Vidal នៅ​ Bacelona នឹង​​​អស់​នៅ​រដូវ​កាល​២០២០/២១ ហើយ​បើ​តាម​សម្ដី​របស់​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ឈីលី Reinaldo Rueda ក្លឹប​អាល្លឺម៉ង់ Borussia Dortmund បាន​ចាប់​អារម្មណ៍​ចុះ​កុងត្រា​ យក​​ខ្សែ​បម្រើ​កណ្ដាល​ឈីលី​វ័យ​​៣២​ឆ្នាំ​រូប​នេះ​​ ទៅចូលរួមក្រុម​ខ្លាំង​ណាស់។

លោក Rueda ប្រាប់​សារព័ត៌មាន​ Sport ថា ៖”គាត់​តែង​តែ​ចង់​ធ្វើ​ជា​តួឯក។ គាត់​មាន​ការ​ព្រួយ​បារម្ភ ពេល​មិន​បាន​លេង​ជា​ប្រចាំ​។ គាត់​តែង​ត្រូវ​បាន​គេ​​ចាត់ទុក​ជា​​កីឡាករ​ឆ្នើម”។​

យ៉ាងណា​ក៏ដោយ​ អ្នកចាត់ការ​ជម្រើស​ជាតិ​ឈីលី​​​ជឿ​ជាក់​​ថា Vidal ពេញ​ចិត្ត​នៅ​កីឡដ្ឋាន Camp Nou ហើយ​ស្តាយ​លេង​របស់​គេ​ គឺ​ត្រូវ​ជា​មួយ​អ្នកចាត់ការ​ក្រុម Quique Setien។

“ខ្ញុំ​គិត​ថា​គាត់​ពេញ​ចិត្ត​នៅ​ Barcelona។ អ្នកគាំទ្រ​បាន​ស្វាគមន៍​គេ​ល្អ​ណាស់ ហើយ​ខ្ញុំ​សង្ឃឹម​ថាពេល​​​គេ​ទៅ​ណា​ក៏​ដោយ គេ​នៅ​តែ​ជា​តួឯក”។ លោក Rueda បញ្ជាក់។

បើ​ទោះ​ជាបែប​នេះ​ក្ដី​អតីតកីឡាករ​​ក្រុម​សេះបង្កង់ Juventus អាច​នឹង​ចេញ​​ពី Barca នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​​បើក​នា​ពេល​ខាង​មុខ ព្រោះ​​កាល​​ពី​ពេល​ថ្មីៗ​កន្លងទៅ មានព័ត៌មានក្លឹប​អ្នក​មាន​បុណ្យ​ចង់​លក់​​រូប​គេ​ និងកីឡាករ​មួយ​ចំនួន​ទៀត​ចេញ ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez មក​ចូល​រួម​ក្រុម​៕