ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​ប្រភព​នៅ​អ៊ីតាលី បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Dybala ​របស់​ក្រុម Juventus ​បាន​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ចំនួន​៤​ដង​មក​ហើយ​ក្នុង​រយៈ​ពេល​៦​សប្ដាហ៍​មក​នេះ ​ហើយ​លទ្ធផល​នៅ​តែ​វិជ្ជមាន​ដដែល។

​កីឡាករ​អាហ្សង់ទីន​ខាង​លើ​បាន​ប្រកាស​ថា​ខ្លួន​ឆ្លង​មេរោគ Covid-19 ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០២០​កន្លង​ទៅ ​ហើយ​មិត្ត​ស្រី​របស់​ខ្លយន Sabatina ​ក៏​ឆ្លង​មេរោគ​ដូច​គ្នា។ ​ពួកគេ​បាន​សម្រាក​ព្យាបាល ​ហើយ​សុខភាព​ល្អ​ធម្មតា ​មិន​មាន​អាការៈ​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ។ ​ដោយ​រយៈ​ពេល​៦​សប្ដាហ៍​មក​នេះ ​Dybala ​ធ្វើ​តេស្ដ​៤​ដង​ហើយ ​ប៉ុន្តែ​លទ្ធផល​នៅ​តែ​វិជ្ជមាន​ដដែល។

​រំលឹក​ថា​ក្រុម Juventus ​មាន​កីឡាករ​ឆ្លង​មេរោគ Covid-19 ​ចំនួន​៣​នាក់​គឺ Daniele Rugani , Blaise Matuidi ​និង Dybala ​។ ​កីឡាករ Daniele Rugani និង ​Blaise Matuidi ​បាន​ជា​សះស្បើយ​អស់​ហើយ ​នៅ​ឡើយ​តែ Dybala ​ម្នាក់​ប៉ុណ្ណោះ។ ​ក្របខណ្ឌ Serie A ​គ្រោង​នឹង​ឱ្យ​ក្រុម​ទាំង​អស់​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ទី​៤​ខែ​ក្រោយ​នេះ​ហើយ ​ដើម្បី​ត្រៀម​ប្រកួត​បញ្ចប់​រដូវ​កាល៕