ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

អតីត​សង្សារ​លោក​ Unai Emery កញ្ញា​ Sacha Wright បាន​និយាយ​ទៅ​កាន់​ The Sun កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Emery បាន​បន្ទោស​នាង​ថា​ជា​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អ្នក​ចាត់​ការ​ក្លឹប​ Arsenal។

កញ្ញា​ Wright បាន​និយាយ​ថា​ ៖ ” លោក​ Emery បាន​បន្ទោស​ខ្ញុំ​ថា​ ខ្ញុំ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្លឹប​។ គេ​បាន​និយាយ​ថា​ ខ្ញុំ​ជា​យាយ​ធ្មប់​ ដែល​នាំ​សំណាង​មិន​ល្អ​ដល់​គេ​ ” ។

អតីត​សង្សារ​លោក​ Emery រូប​នេះ​បាន​បន្ត​ថា​ ៖ ” គេ​បាន​និយាយ​ថា​ នៅ​ថ្ងៃ​បែក​គ្នា​ហ្នឹង​ជា​ពេល​ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​បរាជ័យ​ គេ​ចាប់​ផ្ដើម​គិត​រឿង​អ្វី​ក៏​មិន​ចេញ​ គិត​អ្វី​មិន​ត្រូវ​សោះ​ ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កញ្ញា​ Wright បាន​បែក​គ្នា​ជា​មួយ​លោក​ Emery កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ លុះ​ពីរ​ខែ​បន្ទាប់​មក​គឺ​នៅ​ ខែ​វិច្ឆិកា​លោក​ Emery ក៏​ត្រូវ​បាន​ក្លឹប​កាំភ្លើង​ធំ​ Arsenal បណ្ដេញ​ចេញ​៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December