ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

Facebook នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា​ខ្លួន​បាន​បណ្ដាក់​ទុន​ទឹក​ប្រាក់ ៥,៧ ពាន់​លាន​ដុល្លារ សម្រាប់​ភាគហ៊ុន ៩,៩៩% ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌា​ Reliance Jio ដែលមាន​អ្នក​ប្រើ​ប្រាស់​ជាង ៣៧០ លាន​នាក់។

បណ្ដាញ​សង្គម​យក្ស​របស់​អាមេរិក និយាយ​ថា​ខ្លួន​នឹង​ផ្ដោត​លើ​ការ​សហការ​ជា​មួយ​ក្រុមហ៊ុន Jio ដើម្បី​បង្កើត​វិធី​ថ្មីៗ​សម្រាប់​​មនុស្ស និង​មុខ​របរ​រក​ស៊ី​ឲ្យ​អាច​ធ្វើ​ប្រតិបត្តិការ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​​សេដ្ឋកិច្ច​ឌីជីថល​ដែល​កំពុង​រីក​លូត​លាស់​ខ្លាំង។ គួរ​ដឹង​ថា​នេះ​ជា​ការ​បណ្ដាក់​ទុន​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ Facebook ហើយ​ក៏​ជា​ការ​បណ្ដាក់​ទុន​ពី​បរទេស​ធំ​ជាង​គេ​ចូល​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ឥណ្ឌា។

David Fischer នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៅ Facebook បាន​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ​នៃ​ការ​សហការ​គ្នា​​រវាង​ Facebook និង​ Jio ដូច​ជា​ការ​​ដាក់​បញ្ចូល​គ្នា​រវាង​ JioMart (ជំនួញ​​ហាង​លក់​ទំនិញ​មួយ​របស់ Jio) ជា​មួយ​នឹង WhatsApp។ ការ​រួម​បញ្ចូល​គ្នា​រវាង​ផលិតផល​ពីរ​នេះ អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ខ្លួន​ជា​មួយ​ហាង​លក់ និង​អាច​ទិញ​ផលិតផល​តាម​ទូរសព្ទ​ដៃ​បាន​ដោយ​ងាយ​ស្រួល៕

ប្រភព៖ Techcrunch

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL