ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

FIFA ស្នើ​ឲ្យ​ក្លឹប​ទាំង​អស់​ដូរ​កីឡាករ​បាន​ ៥នាក់​នៅ​ពេល​ ដែល​ការ​ប្រកួត​ត្រលប់​មក​វិញ​នា​ពេល​ខាង​មុខ​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ស្ថាប័ន​នេះ​ផ្ទាល់​។

មូល​ហេតុ​ដែល​ធ្វើ​ការ​ស្នើ​ឲ្យ​ក្លឹប ​ដូរ​កីឡាករ​បាន​រហូត​ទៅ​ដល់​ ៥​នាក់​នេះ​ដោយ​សារ​ កីឡាករ​បណ្ដា​ក្លឹប​ទាំង​អស់​នៅ​លីគ​អឺរ៉ុប​ ត្រូវ​ការ​លេង​ញឹកញាប់​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​រង​គ្រោះថ្នាក់​។

យ៉ាង​ណា​មិញ​ខាង​ FIFA ក៏​បាន​ស្នើ​ឲ្យ​មាន​ទម្រង់​ដូរ​កីឡាករ​ថ្មី​នេះ​ ឲ្យ​នៅ​មាន​នៅ​រដូវ​កាល​ ២០២០/២១​ ខាង​មុខ​នេះ​ និង​រហូត​ដល់​ដាច់​ឆ្នាំ​ក្រោយ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ច្បាស់​លាស់​ថា​ ការ​ប្រកួត​នឹង​ត្រលប់​មក​វិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​នៅ​លីគ​អឺរ៉ុប​ យ៉ាង​ណា​ក្ដី​បណ្ដាល​ក្លឹប​នៅ​ក្នុង​លីគ​នេះ​ ចង់​បញ្ចប់​រដូវកាល​ឲ្យ​ពេល​កំណត់​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​រដូវ​កាល​ខាង​មុខ៕