ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

FIFA ​បាន​កោះ​ប្រជុំ​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​ពួកគេ​ក៏​បាន​ស្នើ​ដល់​កីឡាករ​បាល់ទាត់​ទាំង​អស់​កាត់​ប្រាក់​ឈ្នួល​ពាក់​កណ្ដាល ​ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។

​ក្លឹប​ជា​ច្រើន​បាន​កោះ​ប្រជុំ ​ដើម្បី​ដាក់​សំណើរ​ទៅ​ខាង​ភាគី​កីឡាករ ​កាត់​ប្រាក់​ខែ​ពួកគេ​ពាក់​កណ្ដាល​សិន​អំឡុង​ពេល​មេរោគ Covid-19 ​កំពុង​រីក​រាលដាល​នេះ។ ​នៅ​អេស្ប៉ាញ ​និង​អង់គ្លេស ​មាន​ក្លឹប​ជា​ច្រើន​បាន​ប្រើ​យុទ្ធសាស្ត្រ​នេះ​ហើយ ​ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​កីឡាករ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ផង​ដែរ។ ជាមួយ​ការ​មិន​ពេញ​ចិត្ត​នេះ ​ខាង FIFA ​ក៏​បាន​ចេញ​លិខិត​ស្នើ​ឱ្យ​ភាគី​កីឡាករ​យល់​ពី​ស្ថានភាព​នេះ​ផង ​ដើម្បី​ចូល​រួម​ទាំង​អស់​គ្នា​ប្រយុទ្ធ​ប្រឆាំង​មេរោគ​នេះ​។

​វិស័យ​បាល់ទាត់​រង​ការ​ប៉ះ​ពាល់​ខ្លាំង ​ហើយ​ក្លឹប​មួយ​ចំនួន​ដែល​ពឹង​តែ​លើ​ការ​លក់​សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​នោះ ​ក៏​នឹង​ជួប​បញ្ហា​ដែរ ព្រោះ​ពួកគេ​ត្បិត​តែ​មិន​មាន​ប្រកួត​មែន តែ​ប្រាក់​ឈ្នួល​កីឡាករ​នៅ​បើក​ជា​ធម្មតា។ កត្តា​ខ្លាច​ក្លឹប​ក្ស័យធន​នេះ​ហើយ ​ទើប​បាន​ជា FIFA ​ចង់​ឱ្យ​កីឡាករ​ទាំង​អស់​យល់ ​ហើយ​ព្រម​កាត់​ប្រាក់​ឈ្នួល​ខ្លះ​ទៅ៕