ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Fiorentina បាន​ប្រកាស​ថា​រក​ឃើញ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​ ៦​ករណី​ពី​ការ​ធ្វើ​តេស្ត​ក្នុង​នោះ​មាន​កីឡាករ​៣​នាក់​ និង​បុគ្គល​បច្ចេកទេស​៣​នាក់។​

ការ​លើក​ឃើញ​គឺ​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​ពេល​ក្លឹប​លីគ​កំពូល​អ៊ីតាលី​គ្រោង​ត្រឡប់​ទៅ​ហ្វឹកហាត់​រួម​គ្នា​ក្នុង​សប្ដាហ៍​នេះ។​ Fiorentina មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ពី​អ្នក​ទាំង​៦​នោះ​ទេ​តែ​ក្លឹប​បាន​ប្រាប់​ថា​ពួកគេ​មាន​កន្លែង​សម្រាក​ព្យាបាល​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ហើយ។​​

កាល​ពី​ខែ​មិនា​សមាជិក​៣​នាក់​រូប​មាន​ Patrick Cutrone, German Pezzella និង​ Dusan Vlahovic សុទ្ធ​តែ​មាន​ផ្ទុក​មេរោគ​កូវីដ​-១៩​ អំឡុង​ពេល​ប្រទេស​នេះ​រង​ការ​រាតត្បាត​ខ្លាំង​លើក​ដំបូង​។​ ក្របខ័ណ្ឌ​ Serie A គ្មាន​ផែនការ​រំសាយ​លីគ​ចោល​ដូច​បារាំង, ហូឡង់​ និង​បែលហ្សិក​ឡើយ​បើ​ទោះ​ស្ថាន​ការណ៍​មិន​ទាន់​ស្រួលបួល​ក៏​ដោយ៕