ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​Floyd Mayweather បាន​​ប្រកាស គេ​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​ល្អ​ជាង​គេ​​លើ​លោក បន្ទាប់​ពី​​បង្ហោះ​វីដេអូ​មួយ​បង្រៀន​ក្មួយ​ប្រុស​អាយុ​១៤​ឆ្នាំ​​រៀន​វាយ។

បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​ប្រដាល់​ជោគជ័យ​ខ្លាំង​​ជាង​គេ បន្ទាប់​ពី​ឈ្នះ​​ខ្សែ​ក្រវាត់​ពិភពលោក​១៥​គ្រឿង និង​បញ្ចប់​អាជីព​​មិន​ស្គាល់​ពាក្យ​ចាញ់​៥០​ប្រកួត។ ហើយ​ពេល​នេះ​គេ​បាន​បង្ហាញ​បំណង​ចង់​ដើរ​តាម​គន្លង​ពូ​របស់​គេ Roger ក្លាយ​ជា​គ្រូ​បង្វឹក​វិញ​ម្ដង។

Floyd វ័យ​៤៣​ឆ្នាំ​​មិន​បាន​ឡើង​ប្រកួត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ហើយ​ពេល​នេះ​​បាន​​បង្ហាញ​ឲ្យ​ដឹង​​ពី​គោលបំណង​​ក្នុង​ការ​ផ្លាស់​ប្ដូរ​អាជីព។ Mayweather ប្រកាស​​ការ​សម្រេច​ចិត្ត​ឡើង​ធ្វើ​​ជា​គ្រូ​​លើ​បណ្ដាញ​សង្គម Instagram ជាមួយ​វីដេអូ​បង្ហាត់​ក្មួយ​ប្រុស​​វគ្គ​ប្រដាល់​លើក​ដំបូង​របស់​គេ។

“នេះ​គឺ​ជា​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​បង្ហាត់​​ក្មួយ​អាយុ​១៤​ឆ្នាំ @Slugboi.chris ដែល​មិន​ទាន់​មាន​បទពិសោធន៍​ប្រដាល់​សោះ។ ហើយ​​វា​ក៏​ជា​លើក​ទី​២ ដែល​ខ្ញុំ​ចេញ​មក​បង្ហាត់”។ នេះ​​ជា​អ្វី​ដែល Floyd សរសេរ​លើ Instagram៕