ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កីឡាករ​ខ្ចី​ជើង Odion Ighalo បាន​និយាយ​ថា Manchester United​ នឹង​ខ្លាំង​ម្ដង​ទៀត ពេល​ដែល Paul Pogba និង Bruno Fernandes បាន​ចាប់​ដៃ​លេង​ជាមួយ​គ្នា។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​កំពុង​ទន្ទឹង​រងចាំ​មើល​អនាគត​ស្ដារ​ Man Utd ម្ដង​ទៀត ពេល​ដែល Pogba ជា​ពី​របួស​កជើង។ មុន​ពេល​វិបត្តិ​កូរ៉ូណា​​អុកឡុក​រដូវ​កាល​នេះ United បាន​លេង​​ឈ្នះ​១១​ប្រកួត​ជាប់​គ្នា​គិត​គ្រប់​កម្មវិធី ឡើង​មក​លេខ​៥​នៅ Premier League មានឱកាស​ដណ្ដើម​កន្លែង​លេង UCL។

បិសាច​ក្រហម​បាន​បង្ហាញ​ការ​លេង​ប្លែក ចាប់​តាំង​ពីរ​ផ្ទេរ Fernandes កាល​​ពី​ខែ​មករា​ក្នុង​តម្លៃ​៥៥​លាន​ផោន និង​ខ្ចី​ជើង Ighalo ពី​ក្លឹប​ចិន​ Shanghai Shenhua។ Ighalo បាន​បញ្ចេញ​​មតិ​ថា Man Utd​ នឹង​​កាន់​តែ​ខ្លាំង​ម្ដង​ទៀត​ ប្រសិន​បើ Pogba និង Fernandes បាន​លេង​ជាមួយ​គ្នា។

“Pogba កំពុង​ប្រឹងប្រែង​ដើម្បី​ត្រលប់​មក​កាន់​ទីលាន​វិញ ហើយ​រំពឹង​ពួក​យើង​អាច​ឃើញ Pogba និង Fernandes លេង​ជាមួយ​​គ្នា​នៅ​ខ្សែ​បម្រើ។ បន្ទាប់​មក​អ្នក​នឹង​ឃើញ​​​ក្រុម​ប្លែក ប្រសិន​បើ Rasford ត្រលប់​មក​វិញ​ដូច​គ្នា។ Manchester United នឹង​ត្រលប់​មក​ខ្លាំង​ជា​ថ្មី​ ឈ្នះ​​ទាំង​ក្នុង​ដី​ក្រៅ​ដី”៕ សម្ដី​Ighalo៕​​