ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​លោក Jose Mourinho ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ចាត់ការ​ជោគជ័យ​ម្នាក់ ​និង​តែងតែ​ផ្លែផ្កា​ឱ្យ​ទៅ​អ្នក​ដែល​រិះគន់​លោក​វិញ​ជា​និច្ច មិន​ចេះ​ដាក់​មាត់​នោះ​ទេ។

តែ​នៅ​ពី​ក្រោយ​ការ​រឹងម៉ាំ​នោះ ​លោក Jose ​ក៏​បាន​បង្ហើប​ថា​លោក​ក៏​ធ្លាប់​យំ​ម្ដង​ផង​ដែរ ​នៅ​ពេល​ដឹក​នាំ​ក្រុម​ចាញ់​ការ​ប្រកួត។ ​វា​ជា​ការ​យំ​តែ​ម្ដង​ប៉ុណ្ណោះ​តាំង​ពី​ដើម​មក ​របស់​លោក​ក្នុង​ការ​ដឹក​នាំ​ក្រុម ព្រោះ​បរាជ័យ​នោះ ​វា​ពិបាក​ទទួល​យក​បាន​ខ្លាំង​ពេក។ ​១​ប្រកួត​នោះ គឺ​នៅ​ឆ្នាំ​២០១២ ​គ្រា​ដែល​ក្រុម Real Madrid ​ចាញ់​ក្រុម Bayern Munich ដោយ​ការ​ទាត់​ប៉េណាល់ទី ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​។

អ្នក​ដែល​ទាត់​មិន​ចូល​ធ្វើ​ឱ្យ​ក្រុម​ចាញ់​នោះ​គឺ​សុទ្ធ​តែជា​​តារា​ឆ្នើម​ៗ​របស់​ក្រុម Real Madrid ​និង​ជា​មនុស្ស​ដែល​លោក Jose Mourinho ​ទុក​ចិត្ត​បំផុត។ ​លោក ​បាន​និយាយ​ថា​៖ “វា​ជា​បាល់ទាត់ Cristiano , Kaka , Ramos ​ពួកគេ​ទាំង​៣​សុទ្ធ​តែ​ជា​កីឡាករ​ឆ្នើម​បំផុត ប៉ុន្តែ​យ៉ាងណា ​ពួកគេ​នៅ​តែ​ជា​មនុស្ស​នៅ​តែ​ជា​មាន​កំហុស។ ​យប់​នោះ ​ជា​យប់​តែ​ម្ដង​ក្នុង​អាជីព​របស់​ខ្ញុំ ដែល​ខ្ញុំ​យំ​ក្រោយ​ចាញ់​ការ​ប្រកួត។ ខ្ញុំ​ចាំ​វា​បាន​ច្បាស់​ណាស់។ ​ខ្ញុំ​និង​ជំនួយការ ​បាន​ឈប់​ឡាន​នៅ​មុខ​ផ្ទះ​ខ្ញុំ ​យើង​យំ​ក្នុង​ឡាន។ វា​ពិត​ជា​ពិបាក​ទទួល​យក ព្រោះ​យើង​ធ្វើ​បាន​ល្អ​មែនទែន​នៅ​ឆ្នាំ​នោះ”៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ