ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​ខ្សែ​ប្រយុទ្ធ Moise Kean ​របស់​ក្រុម Everton ​អាច​នឹង​ត្រូវ​ពិន័យ​១​សែន​ផោន ក្រោយ​ពី​រូបគេ​បាន​ល្មើស​ពិន័យ​ជួបជុំ ​ទៅ​ជប់​លៀង​ជាមួយ​ស្រី​ស្អាត ​រាំ​យ៉ាង​សប្បាយ​រីករាយ។

​ដោយសារ​តែ​មេរោគ​ឆ្លង Covid-19 ​ធ្វើ​ឱ្យ​ក្រុម​កីឡាករ​អង់គ្លេស​ទាំង​អស់ ត្រូវ​រក្សា​គម្លាត​និង​នៅ​ផ្ទះ ​មិន​ត្រូវ​មាន​កម្មវិធី​ជួបជុំ​អ្វី​នោះ​ទេ។ តែ​ក្នុង​នោះ ​កីឡាករ​មួយ​ចំនួន​បាន​ល្មើស​ច្បាប់​នេះ​ទៅ​ហើយ ជាក់​ស្ដែង Kean ​កន្លង​ទៅ​នេះ ​បាន​បង្កើត​កម្មវិធី​ជប់លៀង​នៅ​ផ្ទះ​របស់​ខ្លួន​ឯង។ រូបគេ​បាន​ហៅ​នារី​ៗ​ជា​ច្រើន​នាក់​មក​ជប់លៀង ​ដោយ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ដឹង​ថា​សុទ្ធ​តែ​ជា​តារា​ម៉ូដែល។

ការ​ធ្វើ​ទង្វើ​បែប​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​នោះ​ទេ ​ហើយ​ថែម​ទាំង​រិះគន់​ខ្លាំង​ៗ​ថែម​ទៀត​ផង​។ ​ក្លឹប Everton ​ក៏​បាន​ព្រមាន​ដល់​កីឡាករ​អ៊ីតាលី​ម្នាក់​នេះ​ដែរ ​ហើយ​រូបគេ​អាច​នឹង​ត្រូវ​រដ្ឋ​ពិន័យ​ពី​លើ​ថែម​ទៀត។ ដោយ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​អស់​ប្រាក់​ប្រមាណ​ជា​១​សែន​ផោន​ឯ​ណោះ៕