ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ប្រធាន​របស់ Ligue 1 គ្រោង​ចាប់​ផ្ដើម​​បន្ត​រដូវ​កាល​២០១៩-២០ នៅ​​ថ្ងៃ​ទី​១៧ ខែ មិថុនា ជាមួយ​កាលវិភាគ​​បញ្ចប់​លីគ​នៅ​ថ្ងៃ​ទី ២៥ ខែ កក្កដា។

​តាម​សារព័ត៌មាន​​របស់​បារាំង L’Equipe ឲ្យ​ដឹង​ថា ក្លឹប​ទាំង​អស់​​ប្រឈម​នឹង​​ការ​លេង​៣​ថ្ងៃ​ម្ដង​ៗ ដើម្បី​ធានា​ពេលវេលា​គ្រប់គ្រាន់​​សម្រាប់​រក​ឃើញ​ក្រុម​ដែល​ត្រូវ​កាត់​ចោល​និង​ឡើង​មក​លីគ​កំពូល​វិញ។ ហើយ​ក៏​ជា​ភាព​ងាយ​ស្រួល​ស្វែង​រក​ក្រុម​ដែល​មាន​កៅអី​​លេង​នៅ​ពាន​អឺរ៉ុប Champions League និង Europa League ផង​ដែរ។

សេចក្ដី​ប្រកាស​មួយ​ចេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​​បាន​រៀបរាប់​ថា តាម​រយៈ​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ស្ថាប័ន​គ្របគ្រង​លីគ​បារាំង​ LFP បាន​បញ្ជាក់​ថា មាន​ចេតនា​ចង់​រៀបចំ​ការ​ប្រកួត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ត្រូវ​លេង​បិទទ្វារ​ឬ​យ៉ាងណា។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Coupe de France រវាង PSG និង Lyon ត្រូវ​កំណត់​លេង​នៅ​ថ្ងៃ​ទី ២៧ មិថុនា។ ស្របពេល​ដែល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Coupe de la Ligue របស់​ក្រុម​លោក Thomas Tuchel និង Saint-Étienne ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១១ ខែ កក្កដា៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ