ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe ត្រូវ​បាន​​ស្ថាប័ន Ligue 1 ប្រគល់​ពាន​ស្បែកជើង​មាស ខណៈ​កម្មវិធី​ប្រកួត​លីគ​កំពូល​បារាំង​ត្រូវ​បាន​បិទ​បញ្ចប់​មុន​កាល​កំណត់ ដោយសារ​តែ​បទបញ្ជា​របស់​រដ្ឋាភិបាល​បារាំង។

យ៉ាងណាមិញ Mbappe បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការ​ចែក​រំលែក​ពាន​ស្បែកជើង​មាស​ទៅ​កាន់ ខ្សែ​ប្រយុទ្ធ​ Monaco កីឡាករ Wissam Ben Yedderដែល​រក​បាន ១៨គ្រាប់​ស្មើ​គ្នា នៅ​មុន​ពេល​រដូវ​កាល​ត្រូវ​បាន​ព្យួរ​ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា។

តាម​ពិត​ទៅ Mbappe រក​បាន​ ១៨គ្រាប់​ដោយ​គ្រាប់​បាល់​ស៊ុត​ចូល​ធម្មតា​ទាំង​អស់ ខណៈ​ក្នុង​ចំណោម​ ១៨គ្រាប់​របស់​ Ben Yedder ក្នុង​នោះ​មាន​ ៣គ្រាប់​បាន​ពី​បាល់​ពិន័យ ១១ម៉ែត្រ។

Mbappe បាន​ប្រើប្រាស់ Twitter ដើម្បី​បង្ហាញ​ពី​គោលបំណង​ខ្លួន ហើយ​ថែម​ទាំង​លើក​យក​ការ​ដែល Premier League ចែក​ស្បែកជើង​មាស​ដល់​កីឡាករ ៣រូប​កាល​ពី​ឆ្នាំ​មុន ធ្វើ​ជា​អំណះអំណាង​ទៀត​ផង​។ ជា​ការ​ឆ្លើយ​តប Ben Yedder បាន​អរគុណ​ Mbappe ចំពោះ​ទឹកចិត្ត​មួយ​នេះ៕

0 Comments

Leave a Comment