ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

Liverpool ត្រូវ​បាន​សន្យា​ពី​ប្រធាន​លីគ​​ឲ្យ​ធ្វើ​ពិធី​អបអរ​លើក​ពាន​ក្នុង​កីឡដ្ឋាន ប៉ុន្តែ​ត្រូវ​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូលរួម​ឡើយ។

ក្រុម​របស់​លោក Jurgen Klopp ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​សម្រាប់​៩​ប្រកួត​ដែល​នៅ​សល់ ពេល​ដែល PL គ្រោង​ត្រឡប់​មក​វិញ​នៅ​ខែ​ក្រោយ ដើម្បី​លើក​ពាន​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០។

ប្រធាន​របស់​ Premier League លោក Richard Masters បាន​និយាយ​ថា ម្ចាស់​ជើង​ឯក​ថ្មី​នឹង​​ធ្វើ​ការ​​រៀបចំ​​ពិធី​លើក​ពាន​តាម​ទំនៀមទម្លាប់ ដើម្បី​ឲ្យ​ពួក​គេ​បាន​អបអរ។ “ប្រសិន​បើ​គ្រប់​យ៉ាង​​អាច​ទៅ​រួច ប្រាកដ​ណាស់​គឺ​អាច​រៀបចំ​កម្មវិធី​បាន​ហើយ​ពួក​គេ​អាច​កាន់​ពាន​អបអរ​បាន។ ពួក​យើង​នឹង​​មាន​ការ​រៀបចំ​ពិធី​​ដើម្បី​ផ្ដល់​អនុស្សាវរីយ៍​ដល់​កីឡាករ​និង​បុគ្គល​ចំពោះ​ការ​ប្រឹងប្រែង​របស់​ពួក​គេ”។ សម្ដី​លោក Richard។

ការ​ត្រលប់​មក​លេង​សាជាថ្មី​​​នៃ​លីគ​កំពុង​បន្ត​ក្នុង​ភាព​ស្រពិចស្រពិល ក្រោយ​ដំណឹង​ចុងក្រោយ​កីឡាករ​ម្នាក់​, បុគ្គលិក​២​នាក់​, និង​ជំនួយ​ការ​គ្រូ​បង្វឹក​មក​ពី​ក្លឹប​ Watford និង​ Burnley ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​៦​នាក់​ដែល​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូវីដ​-១៩​៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December