ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ខ្សែ​ប្រយុទ្ធ​ Inter Milan កីឡាករ​ Romelu Lukaku បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​រួម​ក្លឹប​របស់​គេ​មួយ​ចំនួន​ធំ​ បាន​ឆ្លង​កូវីដ-១៩​ តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៩មក​ម្ល៉េះ​។

Lukaku បាន​និយាយ​ថា​ ៖ ” កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៩កន្លង​ទៅ​ហ្នឹង​ពួក​យើង​បាន​ឈប់​សម្រាក​មួយ​អាទិត្យ​ពេញ​ ហើយ​យើង​ត្រលប់​មក​ហ្វឹកហាត់​វិញ​ ក្នុង​ពេលនោះខ្ញុំ​ហ៊ាន​ធានា​ថា​កីឡាករ​ ២៣​នាក់​ក្នុង​ចំណោម​ ២៥​នាក់​បាន​កើត​ ជំងឺ​កូវីដ​-១៩​រួច​ហើយ​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​ ៖ ” ពួក​យើង​បាន​លេង​តទល់​នឹង​ក្លឹប​ Cagliari Calcio កាលពី​ខែ​មករា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ បន្ទាប់​ពី​លេង​បាន​ ២៥​នាទី​ ខ្សែ​បម្រើ​មួយ​ របស់​យើង​ បាន​ចេញ​ពី​ការ​ប្រកួត​ដោយ​សារ​តែ ​គេ​មិន​អាច​បន្ត​ដោយ​​ជិត​សន្លប់​ថែម​ទៀត​ផង​ ” ។

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​វ័យ​ ២៦​ឆ្នាំ​នេះ​បាន​បន្ថែម​ថា​ កីឡាករ​ខ្លះ​មាន​អាការៈ​ ក្អក​ និង​ខ្លះ​ទៀត​ថែម​ទាំង​រូប​គេ​ផង​ដែរ​នោះ​មាន​ អាការៈ​គ្រុន​ក្ដៅ​ តែ​ពួកគេ​មិន​ដែល​បាន​ធ្វើ​ការ​តេស្ដ​ស្វែង​រក​ជំងឺ​នេះ​ទេ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ