ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្រុម​ធំ​ដូចជា Manchester United ចង់​ឈ្នះ​ពាន​មិន​មែន​ត្រឹម​ប្រកួត​ប្រជែង​ដើម្បី​បាន​លេង​កម្មវិធី UEFA Champions League ឡើយ។ នេះ​បើ​តាម​សម្ដី​របស់​ Harry Maguire។ ​

Maguire

ក្រុម​ឈ្នះ​ Premier League បន្តបន្ទាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​៩០​ ក្រោម​ការ​ដឹកនាំ​របស់​ Alex Ferguson មក​ ក្រុម​បិសាច​ក្រហម​បាន​ខកខាន​ស្គាល់​ជាតិ​ពាន​នេះ​ជិត​១០​ឆ្នាំ​ហើយ​ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៣​ក្រោយ​គ្រូ​តា​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ជា​អ្នក​ចាត់​ការ។​

យ៉ាង​ណា​ប្រធាន​ក្រុម​សញ្ជាតិ​អង់គ្លេស​ជឿជាក់​ថា​រដូវ​កាល​ក្រោយ​ United ពិត​ជា​អាច​ប្រជែង​ពាន​មែនទែន​ហើយ៖ “ខ្ញុំ​គិត​ថា​អ្នក​ពិត​ជា​បាន​ឃើញ​ថា​ពួក​យើង​មាន​ការ​វិវត្តន៍​លឿន​យ៉ាង​ណា ហើយ​ដឹង​ថា​យើង​ចង់​ទៅ​ណា​ ហើយ​ចង់​ឈ្នះ​អ្វី។ United មាន​ចំណុច​ត្រូវ​កែប្រែ​ប៉ុន្តែ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​យើង​នឹង​អាច​ឈ្នះ​ពាន”៕ ​