ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្រុម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចុះ​កុងត្រា​យក​យុវជន​វ័យ​១៦​ឆ្នាំ Marc Jurado ពី​ Barcelona ទៅកាន់​ទឹកដី​ Old Traford នារដូវ​ក្ដៅ​ខាង​មុខក្នុង​តម្លៃ​ខ្លួន​ ១,៥ លាន​ផោន។

យុវជន​កើត​នៅ Sabadell ក្នុង​តំបន់​កាតាឡាន់អេស្ប៉ាញ បាន​លេង​​ឱ្យ​ក្លឹប​ក្នុង​ស្រុក​របស់​គេ CFU Can Rull មុន​ចូល​លេង​នៅ La Liga នៅអាយុ​៧​ឆ្នាំ។

ដោយ​មាន​ល្បឿន​លឿន Jurado ត្រូវ​បាន​គេ​បារម្ភថានឹងគំរាមកំហែងនៅតំបន់ប្រយុទ្ធ​ និង​ចាត់ទុក​ជា​​កីឡាករ​ល្អ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន។ គេ​លេង​ឱ្យ​ក្រុម Cadet A ហើយ​ក្រោយ​មក​ត្រូវ​បាន​​ Barca ដំឡើង​ឱ្យ​លេង​ក្រុម Juvenil B។ មិន​តែ​ប៉ុណ្ណោះ រូបគេ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​​ផ្នែក​មួយ​ដ៏​សំខាន់​​​នៃ​អនាគតក្រុម Barcelona បន្ទាប់​ពីខ្សែប្រយុទ្ធ Ansu Fati និង Ilaix Moriba។

បើ​តាម​ការ​ផ្សាយ​របស់ The Sun ក្លឹប​អ្នកមាន​បុណ្យ បាន​ផ្ដល់​កុងត្រា​ឱ្យ​​ខ្សែ​ការពាររូបនេះ​៣​ឆ្នាំ​ទៀត (Full Back) ប៉ុន្តែ​ត្រូវ​បាន​គេ​បដិសេធបន្ត​នៅកីឡាដ្ឋាន Nou Camp។

​ក្រោយមានរបាយការណ៍ Man Utd ទិញ​យក​ហើយ​នោះ គេ​ជឿ​ជាក់យុវជន​នេះនឹង​មាន​ឱកាស​លេង​​ឱ្យ​ឈុត​ធំ​នៅទឹកដី Old Trafford ប៉ុន្តែ​​មិន​ទាន់​ចូល​លេង​ភ្លាមៗ​ទេ ព្រោះ​បច្ចុប្បន្នក្រុម​លោក Ole មាន​​ខ្សែ​ការពារឆ្លើម Aaron Wan-Bissaka​ ​ពី Crystal Palace ​កាល​ពី​ឆ្នាំ​២០១៩ក្នុង​តម្លៃ​ខ្លួន​ ៥០​ លាន​​ផោន។

សម្រាប់​​អ្នកគាំទ្រ​ក្រុម​​បិសាច​ក្រហម​ ប្រហែល​ជា​ភ្ញាក់ផ្អើល បើ​សិន​​​ទស្សនា​វីដេអូ​អំឡុង​​ឆ្នាំ​២០១៣​នេះ ព្រោះ​កីឡាករ Jurado រក​គ្រាប់​បាល់​បាន​លឿន​ គឺ​ត្រឹម​តែ៥​វិនាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​កែ​បាល់។ កាល​នោះ U10 របស់​ក្លឹប​អ្នកមាន​បុណ្យ លេង​ជាមួយ​ Viladecans។ ការណ៍​រកគ្រាប់​បាន​​លឿននេះ​ហើយ ធ្វើ​ឱ្យ​គេ​ជា​ប់ក្នុង​សៀវភៅកំណត់ត្រា​​ ក្នុង​កម្រិត​យុវជន៕

សូមទស្សនា​​វីដេអូ!