ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

​ក្រុម​បិសាច​ក្រហម Mancheter United ​អាច​នឹង​លក់​កីឡាករ​២​នាក់​​ចេញ​គឺ Paul Pogba ​និង​ Jesse Lingard ​ដើម្បី​យក​ប្រាក់​ទិញ​កីឡាករ Sancho ​ពី​ក្រុម Dortmund ​ឱ្យ​បាន​។

​តម្លៃ​ខ្លួន​របស់ Sancho ​អាច​ដល់​១០០​លាន​ផោន។ ​ដូច្នេះ​ហើយ ​ក្រុម Man Utd ​ត្រូវ​តែ​ស្វះស្វែង​លក់​កីឡាករ​ខ្លះ​ចេញ ដើម្បី​បាន​ប្រាក់​ក៏​ដូចជា​មាន​កន្លែង​សម្រាប់​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​វ័យ​ក្មេង​ម្នាក់​នេះ។ ​បើ​តាម​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​កីឡាករ​២​នាក់​ដែល​ក្រុម​បិសាច​ក្រហម​អាច​នឹង​លក់​ចេញ​គឺ Paul Pogba ​និង ​Jesse Lingard។ ​

Pogba ​កំពុង​ត្រូវ​បាន​ក្រុម Juventus ​និង Real Madrid ​ចង់​បាន។ ​កីឡាករ​បារាំង​ម្នាក់​នេះ អាច​មាន​តម្លៃ​ខ្លួន​ខ្ពស់ ត្បិត​អី​ក្រុម​របស់​លោក Zidane ​តាម​ចរចា​ទិញ​យក​តាំង​ពី​រដូវ​កាល​មុន​មក។ ​ខណៈ​ដែល Juventus ​ឯ​ណោះ ក៏​ចង់​បាន​រូបគេ​ខ្លាំង​ផង​ដែរ ដើម្បី​យក​ទៅ​លេង​នៅ​អ៊ីតាលី​វិញ។ ដោយ​ឡែក Lingaard ​វិញ ​ក៏​មាន​គេ​ចាប់​អារម្មណ៍​ដូច​គ្នា ប៉ុន្តែ​តម្លៃ​ខ្លួន​វិញ​អាច​មិន​បាន​ច្រើន​នោះ​ទេ ​ព្រោះ​រូបគេ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ឡើយ​មួយ​រយៈ​នេះ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL